ឯកឧត្តម ងួន រតនៈ អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា តាមបណ្តាឃុំទាំង៩ ក្នុងស្រុកសណ្តាន់

0
141

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ ប្រធាន អនុប្រធាន ក្រុមការងារចុះជួយឃុំ គណបក្សប្រជាជនកម្ពុជា និងសមាជិក សមាជិការ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា តាមបណ្តាឃុំទាំង៩ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

លោក អ៊ុត វណ្ណរ៉ា ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកសណ្តាន់ បានឡើងរាយការណ៍ពីស្ថានភាពរបស់ស្រុក បេក្ខជនឈរឈ្មោះពេលនេះសុទ្ធតែបានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំ ធ្វើឱ្យប្រជាពលរដ្ឋ និងសមាជិកគណបក្សពេញចិត្តបំផុត ។ ជាក់ស្តែងសមិទ្ធផលនៃឃុំនីមួយៗមាន ការរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងសេវាផ្សេងៗទៀត ដែលបានបម្រើជូនប្រជាពលរដ្ឋ ។ ពិសេសជាគុណសម្បត្តិដ៏វិសេសវិសាល គឺការគោរពតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន វិធានការរបស់ក្រសួងសុខាភិបាល (៣កាពារ ៣កុំ) និងជំរុញការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋក្នុងស្រុកសណ្តាន់ និងចាប់ពីអាយុ៣ឆ្នាំឡើងទៅ បានមកចាក់វ៉ាក់សាំងលើក ទី១ ទី២ ទី៣ ទី៤ សរុបបានចំនួន១១៧,៩៩៥នាក់ និងបន្តអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងគ្រប់តាមកម្រិត របស់ក្រសួងសុខាភិបាល។

ក្នុងពិធីសំណេះសំណាលដ៏មានអត្ថន័យឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណដល់បេក្ខជនទាំងអស់ដែលបានចូលរួមគាំទ្រ និងជួយជ្រុំជ្រេងគណបក្សប្រជាជនកម្ពុជា ។ ឯកឧត្តមបានក្រើនរំលឹក គ្រួសាររបស់គណបក្សប្រជាជនកម្ពុជា ត្រូវតែបង្កើនកត្តាសាមគ្គីភាពឯកភាពផ្ទៃក្នុងរួមគ្នាជាកម្លាំង ក្នុងការរក្សាភាពឈ្នះ បន្តទៀត ។ លើសពីនេះទៀតឯកឧត្តមក៏ជំរុញឲ្យសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ជាសកម្មជនគណបក្សសូមខិតខំផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សព្រមទាំងសមិទ្ធផលនានាដែលបានខិតខំកសាងដោយលំបាក។

ឯកឧត្តម ងួន រតនៈ បានបញ្ជាក់បន្ថែមទៀតថា ជាពិសេសពាក់ព័ន្ធនឹងការខិតខំស្វែងរកវ៉ាក់សាំងចែកជូនប្រជាពលរដ្ឋ និងគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជួយប្រជាពលរដ្ឋក្រីក្រដែលជួបការលំបាកនៅក្នុងមូលដ្ឋាន។
ហើយសមាជិកគាំទ្រគណបក្សប្រជាជនកម្ពុជាចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា សមាជិកម្នាក់ៗត្រូវក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ ការបោះឆ្នោតនេះគឺមានភាពត្រឹមត្រូវយុត្តិធម៌ តម្លាភាព និងមានការវាយតម្លៃទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិផងដែរ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here