ប្រយុទ្ធ ព្រោះតែហេតុមិនស្គាល់ខ្លួនឯង

0
120

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ឆ្នាំង ÷ នៅជញ្ជាំងខាងក្រៅបន្ទប់ទឹកផ្ទះខ្ញុំ ឋិតនៅភូមិ តាកាន់ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ខ្ញុំបានគន់មើលស្ទើររាល់ថ្ងៃ នូវឆាកប្រយុទ្ធដ៏ស្វិតស្វាញមួយ ដែលធ្វើឡើង ជារៀងរាល់ថ្ងៃ រវាងសត្វចាប និងកញ្ចក់មួយ១ផ្ទាំង។

ឆាកប្រយុទ្ធនេះ ដូចហាក់ដូចជាស៊ីហុតឈាម គឺ១ថ្ងៃៗទល់ល្ងាចតែម្ដង ទោះជាមានការបង្អើល…ក៏សត្វចាប ហើរគេចខ្លួនតែ១គ្រា ប៉ុណ្ណោះ បន្តិចក្រោយ ក៏ត្រលប់មកប្រយុទ្ធ ជាមួយគូប្រកួតវិញ។

តែភាគីខាងកញ្ចក់ក៏នៅតែមិនព្រមចុះចាញ់ ធ្វើឱ្យសត្វចាបហត់ធ្លាក់ស្លាបគឃារ… ឈរដង្ហក់ ! តែសំណាងល្អភាគីកញ្ចក់ មិនបានឆក់ឱកាសវាយថែម។

ឆ្លងកាត់តាមការគយគន់ ដោយវិភាគពិចាណារយូរទៅ ទើប សង្វេគនិងយល់ថា ឆាកប្រយុទ្ធនេះ គឺកើតឡើងដោយសារតែការមិនស្គាល់ខ្លួនឯង..! ហើយ គ្មានការ-ការលំបាកឯណា..? ជាងការលំបាកយកឈ្នះលើខ្លួនឯងនោះទេ។

ហេតុតែកញ្ចក់ឆ្លុះ ឱ្យឃើញរូបខ្លួន ហើយខ្លួនពុំដែលស្គាល់ខ្លួនឯង តាំងពីមានជីវិតលើភពផែនដីមក…ក៏ចាត់ជាអ្នកក្រៅ ហើយផ្ដើមការប្រយុទ្ធស្លាប់រស់ហ្មងទៅ.! ទាំងនេះ ! ក៏ចាត់ទុកជាគតិ គួរពិចារណា ម៉្យាងខ្ញុំ ក៏សូមអគុណកញ្ចក់ ដែលបានឆ្លុះ និងបង្ហាញ ឱ្យសម្គាល់ថា ជារូបខ្លួនឯង…។

ចុះវិជ្ជាជីវ:ព័ត៌មាន ដែលមានន័យប្រៀបធៀបដូចជាកញ្ចក់នោះ..? ហេតុអី បានជាអ្នកខ្លះ មិនព្រមទទួលស្គាល់ថាជាទង្វើរបស់ខ្លួននោះ…?

ចម្លើយកន្លងមក…គឺកញ្ចក់ឆ្លុះ, រូបមិនពិត, រូបប្រឌិត, បំផ្លឹកការពិត ,មានលក្ខណ:ញ៉ុះញ៉ង់ តែសក្ខីកម្មជាក់ស្ដែង តួយ៉ាងបទល្មើសជលផល ត្រូវបានរាជរដ្ឋាភិបាលរកឃើញ ការទន្ទ្រានរំលោភយកព្រៃលិចទឹករាប់ម៉ឺនហិតា ។ល។ និង។ល។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here