សកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារទៅកំពង់ធំ សមត្ថកិច្ចជំនាញមិនបង្ក្រាប ទុកឱកាសអោយក្រុមឈ្មួញដឹកជញ្ជូនស្រេចនិងចិត្ត

0
148

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(ព្រះវិហារ) ៖ តាមសេចក្តីរាយការណ៍បានអោយដឹងថា ជាច្រើនឆ្នាំកន្លងមកហើយឈ្មួញមុខដដែលៗដឹកឈើអារប្រភេទលេខ២ ចេញពីស្រុកជយ័សែននឹងស្រុករវៀង ក្នុងខេត្តព្រះវិហារ នៅតែមានសកម្មភាពគគ្រឹកគគ្រេងពុំមានថមថយសោះ ។

ជាមួយនិងសកម្មភាពនេះមជ្ឈដ្ឋានប្រជាពលរដ្ឋបានចោទប្រកាន់ទៅលើសមត្ថកិច្ចនឹងជំនាញចំៗថា ជាអ្នកបណ្តែតបណ្តោយ មិនខ្វល់និងទប់ស្កាត់បង្ក្រាប អាចនិយាយបានថា ក្រុមសមត្ថកិច្ចទាំងនោះ សុទ្ឋតែជាមិត្តល្អរបស់មេឈ្មួញរកសុីឈើខុសច្បាប់ ។

តាមសេចក្តីរាយការណ៍បានដឹងបន្តថា តាមពិតទៅឈើចេញពីស្រុកតែមួយ គឺស្រុកជ័យសែនដែលក្រុមឈ្មួញបំផុសបំផុលអោយ ប្រជាពលរដ្ឋចូលទៅអារជ្រៀកនៅក្នុងតំបន់ព្រៃឡង់ រួចដឹកយកមកទំលាក់នៅភូមិភ្ញាក់រលឹក ភូមិស្រែវាល ភូមិធ្មារ ភូមិច្រាច់ ក្នុងស្រុកជយ័សែន ខ្លះទៀតដឹកតាមគោយន្តកន្ត្រៃយកមកទំលាក់នៅភូមិខ្វាំង ស្រុករវៀង រួចលើកឡើងរថយន្តសាំយ៉ុងកែឆ្នៃដឹកយកទៅលក់អោយដេប៉ូនានានៅព្រំប្រទល់ក្នុងខេត្តកំពង់ធំ ខណៈដែលគណៈបញ្ជាការឯកភាពទាំង២ស្រុកនេះអត់រវល់ទប់ស្កាត់នឹងបង្ក្រាបទ្បេីយ។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា លោក ឃិត វណ្ណៈ ប្រធានស្នាក់ការបរិស្ថានស្រែវាល អង្គុយចាំរាប់ក្បាលឡានដឹកឈើយកផលប្រយោជផ្ទាល់ខ្លួន ដោយមិនខ្ចីធ្វើការបង្ក្រាបនោះទេ ។

ប្រជាពលរដ្ឋបានលើកឡើងថា បទល្មើសព្រៃឈើដឹកចេញពីព្រៃឡង់ បើមានការទប់ស្កាត់ពីសមត្ថកិច្ចបរិស្ថានព្រៃឡង់ ពិសេសស្នាក់ការបរិស្ថាន ភ្ញាក់រលឹកស្នាក់ការបរិស្ថានស្រែវាល នឹងស្នាក់ការបរិស្ថានពើកនោះ បទល្មើសព្រៃឈើមិនអាចកើតមានឡើយ ។

សូមជំរាបជូនថា សព្វថ្ងៃនេះមានឈ្មួញរកសុីឈើខុសច្បាប់ដុះស្លែជាច្រើនដូចជា ១,មេឈ្មួញឈ្មោះ ព្រុំ វុទ្ឋី ហៅធីម្រេច ល្បីល្បាញរាប់ឆ្នាំមកហើយ ទី២ ឈ្មោះ បញ្ញា ទី៣ ឈ្មោះ ពន្លក ទី៤ ឈ្មោះ ម៉េត មេឈ្មួញឈ្មោះ ម៉េត នេះកាលពីឆ្នាំទៅ បើកឡានរបស់ខ្លួនបុកឡានអ្នកការសែត
ម្តងហើយ អភិបាលខេត្តបញ្ជាអោយតាមចាប់ខ្លួន ហើយឈ្មួញរូនេះបានរត់គេចខ្លួនបាត់១ឆ្នាំ ឥទ្បូវមកវិញធ្វើសកម្មភាពដឹកឈើដដែល ទី៥ឈ្មោះ ខ្លា មេឈ្មួញ នេះទើបតែបើករថយន្តដឹកឈើរបស់ខ្លួនកៀររថយន្តអ្នកការសែតថ្មីៗនេះ ដោយសមត្ថកិច្ចឃុបឃិតគ្នា រថយន្តដឹកឈើកៀររថយន្តអ្នកការសែត គ្មានសំណងហើយថែមទាំងដោះលែងរថយន្តបង្ក រួមទាំងឈើពេញឡានផងអោយរួចខ្លួនដោយមិនបង្រ្កាបទ្បេីយ។

មហាជនលើកឡើងថា សកម្មភាពដឹកឈើរបស់មេឈ្មួញទាំងនេះ ប្រព្រឹត្តទៅបាន ដោយសារតែគណៈបញ្ជាការឯកភាពស្រុកទាំង២ខាងលើ ជាអ្នកបណ្តែតបណ្តោយអោយ នឹងមានអ្នកមានអំណាចពាក់ផ្កាយពាក់លោកខែកាងនៅពីក្រោយខ្នង ។

ពាក់ព័ន្ធនិងការចោទប្រកាន់ខាងលើ លោក រី ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែនបានប្រាប់អោយដឹងថា លោក មិនដែលឃើញគេដឹកឈើទេផង!? ប៉ុន្តលោកទទួលស្គាល់ថាឈ្មួញដឹកឈើខុសច្បាប់ឈ្មោះ ពន្លក ប៉ុន្មានថ្ងៃមុនលោកធ្លាប់ចាប់ដែរ ។

ចំណែក លោក ឃិត វណ្ណៈ ប្រធានស្នាក់ការបរិស្ថានស្រែវាល បានអោយដឹងថា ឈ្មួញទាំងប៉ុន្មាននាក់ខាងលើមិនដែលបានចូលមកដឹកឈើស្រែវាលទេ ចំពោះឈ្មោះ ព្រុំ វុទ្ធី ហៅធីពុករលួយដែលជាឈ្មួញដឹកឈើខុសច្បាប់ខួបប្រាំងវស្សា ក៏លោកថាមិនដែលស្គាល់ឈ្មោះនេះដែរ ។

ករណីបទល្មើសព្រៃឈើនេះ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ សំណូមពរទៅគណៈបញ្ជាការឯកភាពខេត្ត ជួយមានវិធានការចំពោះក្រុមឈ្មួញទាំងនោះផង ៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here