ឈើព្រៃឡង់ ដឹកចេញតាមដែនសមត្ដកិច្ចស្នាក់ការបរិស្ថាន ច្រកតោល និងស្នាក់ការព្រះអាទិត្យឥតឈប់ ក្នុងរូបភាពជាសត្វកណ្ដៀរ

0
108

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ធំ÷ ឈើព្រៃឡង់ នៅតែបង្ហូរចេញតាមដែនសមត្ដកិច្ចស្នាក់ការបរិស្ថាន ច្រកតោល និងស្នាក់ការព្រះអាទិត្យឥតឈប់ ក្នុងរូបភាពជាសត្វកណ្ដៀរ និងផុលផុសទៀតផង។

ដោយឡែក នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ម៉ោងប្រមាណ៩ និង៤០នាទី គោយន្ត២គ្រឿង ត្រូវបានគេប្រទះឃើញ កំពុងដឹកឈើចេញ តាមផ្លូវស្នាក់ការបរិស្ថានព្រះអាទិត្យ ចូលទៅភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ដោយអ្នកភូមិស្គាល់ថា ជាឈើ របស់ឈ្មួញឈ្មោះ សាំង អៀង និងប្រពន្ធឈ្មោះ ប៊ុន ចាន់ណា នៅភូមិខាងលើ។

គោយន្តដឹកឈើទាំង២គ្រឿងនេះ បានបើកចូលទៅស្តុកឈើ នៅបរិវេណផ្ទះ ដែលគេដឹងថា ជាសាច់ញាតិរបស់ឈ្មោះសាំង អៀង គឺពុំស្តុកទុកនៅផ្ទះសាំង អៀងនោះទេ គឺគេស្តុក ត្រង់នេះបន្តិច-ត្រង់នោះបន្តិច កុំឱ្យឃើញសម្បើមពេក ដើម្បីរង់ចាំដឹកចេញបន្ត ឬ រង់ចាំឈ្មួញទៅពីខាងក្រៅ ចូលទៅប្រមូលយក។

យោងតាមការឱ្យដឹងពីប្រជាពលរដ្ឋ នៅភូមិនោះថា ឈ្មោះ សាំង អៀង និងប្រពន្ធឈ្មោះប៊ុន ចាន់ណា គឺប្រកបមុខរបរ ជួញឈើខុសច្បាប់ទាំងពីរនាក់ប្ដី-ប្រពន្ធតែម្ដង។

ប្រភពដដែលនេះ បានបន្តថា បច្ចុប្បន្ននេះ ការដឹកជញ្ជូនឈើខុសច្បាប់ ចេញពីព្រៃឡង់បានកំរើកខ្លាំងវិញហើយ នៅចំណុចខាងលើ ដោយមានឈ្មួញជាច្រើននាក់ បាន និងកំពុងដំណើរការ ដោយរលូន តាមរូបភាពជាសត្វកណ្ដៀរ តែគេហទំព័រ និងទូរទស្សន៍អនឡាញរស្មីបូព៌ា សុំមិនទាន់បញ្ចេញឈ្មោះទេ នៅពេលនេះ។

លោកកែ គឹមលីន ប្រធានស្នាក់ការបរិស្ថាន ព្រះអាទិត្យ និងលោកជា គឹមគង់ ប្រធានស្នាក់ការ បរិស្ថានច្រកតោល មិនបានបកស្រាយដូចម្ដេចទេ ចំពោះការដឹកជញ្ជូនឈើ និងព័ត៌មានខាងលើ ដោយទូរស័ព្ទរបស់លោកទាំងពីរ ទំនាក់ទំនងមិនបានទេ នៅពេលនេះ៕

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here