រដ្ឋបាលស្រុកបារាយណ៍ បានសំណេះសំណាល និងចែកអំណោយមនុស្សធម៌ចែកជូនគ្រួសារងាយរងគ្រោះចំនួន២៥ គ្រួសារ នៅឃុំបល្ល័ង្ក

0
135

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ នៅព្រឹកថ្ងៃ២៥ ខែមេសា ឆ្នាំ២០២២
លោក អួង សារឿន អភិបាលស្រុកបារាយណ៍ ព្រមទាំងសហការី បានយកអំណោយរបស់រដ្ឋបាលស្រុកបារាយណ៍ ទៅចែកជូនគ្រួសារងាយរងគ្រោះ និងលោកយាយ លោកតាចំនួន២៥គ្រួសារ ស្ថិតនៅក្នុងឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

នៅក្នុងឱកាសនេះលោក អួង សារឿន អភិបាលស្រុកបារាយណ៍ ក៏មានប្រសាសន៍ថា ការផ្ដល់អំណោយមនុស្សធម៌ជូនបងប្អូនងាយរងគ្រោះ និងលោកយាយ លោកតាក្នុងការដោះស្រាយជីភាពបានមួយគ្រាដែរ។ ដើម្បីចុះជួយពុកម៉ែបងប្អូនជាបន្តបន្ទាប់ លោកអភិបាលស្រុកលើកឡើងថា គ្រប់ទីកន្លែងទាំងអស់ ទីណាមានទុក្ខលំបាក ទីនោះតែងតែមានអំណោយចុះជួយជានិច្ច ដោយមិនទុកឱ្យបងប្អូនណាម្នាក់ អត់ស្បៀងអាហារនោះទេ ។

លោកអភិបាលស្រុកក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ គឺត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ពិសេសនាំគ្នាទៅចាក់វ៉ាក់សាំង(ដូសជំរុញ)ឱ្យបានគ្រប់ៗគ្នា នៅតាមមណ្ឌលសុខភាព និងរក្សាអោយបាននូវ(៣កុំ៣ការពារ)ដើម្បីការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមពុកម៉ែបងប្អូនណែនាំដល់កូនចៅ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកុំឲ្យមានគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិត។ សូមឱ្យបងប្អូនចូលរួមថែរក្សាសន្តិភាព និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីយើងទាំងអស់គ្នា ។

គួរបញ្ជាក់ផងដែរថាអំណោយ ផ្ដល់ជូនចំនួន២៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន÷ អង្ករ០១បេ មី០១កេស និងទឹកស៊ីអ៊ីវ០១យួរ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here