ប្រជាពលរដ្ឋមានទំនុកចិត្តទៅលើមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ សន្ទុក ដោយបម្រើសេវា២៤ម៉ោងលើ២៤ម៉ោង

0
149

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ដោយមានការយកចិត្តទុកដាក់ និងព្យាបាលទាន់ពេលវេលាជូនបងប្អូនប្រជាពលរដ្ឋ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ លោកវេជ្ជបណ្ឌិត ញ៉ែម ពីង ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារយណ៍.សន្ទុកបានលើកឡើងថា នៅពេលដែលប្រជាពលរដ្ឋយើងមានបញ្ហាសុខភាព មណ្ឌលសុខភាពទាំងបី ព្យាបាលអ្នកជំងឺមិនទាន់ ត្រូវបញ្ជូនមកមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុកជាបន្ទាន់។ ដោយមានការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកតែងតែយកចិត្តទុកដាក់ និងផ្ដល់សេវាព្យាបាលដល់បងប្អូនជាពលរដ្ឋទាន់ពេលវេលា។ ក្នុងនោះមានការជ្រោមជ្រែងពីអាជ្ញាធរមូលដ្ឋាន សប្បុរសជន អង្គការដៃគូផ្សេងៗ បានផ្ដល់ថ្នាំសម្រាប់ព្យាបាលជំងឺ អគារមួយចំនួន ឡានសង្គ្រោះបន្ទាន់ និងកសាងអគារមន្ទីរពិសោធន៍០១ខ្នង ដែលឧបត្ថម្ភដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។

លោកប្រធានការិយាល័យសុខាភិបាលស្រុកបបារាយណ៍.សន្ទុក បានបន្តទៀតថា នៅមន្ទីរពេទ្យនេះគឺមានការវះកាត់ ព្យាបាលជំងឺទូទៅ សម្រាលកូនជូនបងប្អូនប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀតដោយបរិបទកូវីដ-១៩ កើតឡើងរយៈពេល០២ឆ្នាំ ធ្វើឲ្យបងប្អូនមានឆ្លងជំងឺនេះជាបន្តបន្ទាប់ ហើយមន្ទីរពេទ្យក៏មានសេវាព្យាបាល និងជួយចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ។

លោកវេជ្ជបណ្ឌិត ឡេង តាំងលាង ប្រធានមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក បានបានចូលរួម និងផ្ដល់ជាអនុសាសន៍ល្អៗ គឺកត្តាធនធានមនុស្សត្រូវមានសមត្ថភាពជំនាញ និងបទពិសោធន៍ក្នុងការព្យាបាលអ្នកជំងឺ។ កត្តាមួយទៀតគឺកត្តាធនធានសម្ភារៈ មានថ្នាំពេទ្យសម្រាប់ព្យាបាល ផ្តល់អគារជាបន្តបន្តបន្ទាប់ ឧបករណ៍សម្រាប់ពិនិត្យសុខភាព ចែកជូនគ្រឿងឧបភោគបរិភោគដល់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យនេះផងដែរ។ បង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវចាក់បេតុងសម្រាប់អ្នកជំងឺចល័តពីកន្លែងមួយទៅកន្លែងមួយទៀតងាយស្រួលដល់ពួកគាត់។

ជាចុងក្រោយលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ សន្ទុក បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានទំនុកចិត្តមកលើមន្ទីរពេទ្យយើងខ្ញុំ ហើយបុគ្គលិកទាំងអស់ត្រូវតែយកចិត្តទុកដាក់ពិនិត្យព្យាបាលជូនបងប្អូនឲ្យអស់ពីសមត្ថភាព។ សូមបងប្អូនប្រជាពលរដ្ឋមកចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់គ្នានៅតាមមណ្ឌលសុខភាពរបស់បងប្អូន និងរក្សា (បីកុំបីការពារ) តាមការណែនាំរបស់ក្រសួងសុខាភិបាល។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here