
កំពង់ធំ÷គម្រោងបុរីសុខសាន្ត888 ចាប់ផ្ដេីមបើកលក់ជាផ្លូវការហើយក្រោមអធិបតីភាពឯកឧត្តមសេង ទៀង រដ្ឋលេខាធិការស្តីទីការគណៈរដ្ឋមន្ត្រីនិងជានាយករងខុទ្ធកាល័យសម្ដេចអគ្គមហាសេនាធិបតីតេជោហ៊ុន សែន ដែលប្រព្រឹត្តនៅថ្ងៃទី 5 ខែមេសា ឆ្នាំ 2022។
ក្នុងឱកាសនោះ លោកសុខ ឡុងសាន អគ្គនាយក បុរីសុខសាន្ត 888 បាននិយាយថា ដោយមានការគាំទ្រច្រើនពីប្អូនគ្រប់មជ្ឈដ្ឋាន បុរីសុខសាន្ត888 បានពង្រីកគម្រោងថ្មីទី 2 លើផ្ទៃដី 26 ហិកតាដោយបែងចែកជាដីឡូតិ៍ ផ្ទះអាជីវកម្ម វីឡាទោល វីឡាសុភមង្គល វីឡាវីអាយភីសរុបមានចំនួន 5000 ល្វែង ដែលស្ថិតនៅផ្លូវវាងក្រុងចម្ងាយពី តាក្រហមក 800 ម៉ែត្រ។
លោកម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានលេីកទ្បេីងថា សម្រាប់គម្រោងបុរីសុខសាន្ត 888 គឺជាគម្រោងវិនិយោគមួយដល់ធំជាងគេ ក្រុងស្ទឹងសែន មានផ្លូវជាតិឆ្លងកាត់ចំនួន 2ខ្សែគឺផ្លូវជាតិលេខ6 និងផ្លូវជាតិលេខ 50cដែលធ្វើឲ្យក្រុងមានសក្កដានុពលសេដ្ឋកិច្ចសំខាន់ៗដូចជាវិស័យកសិកម្មនិងពាណិជ្ជកម្មជ ជាពិសេសវិស័យអចលនទ្រព្យកំពុងមានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍។
ជាមួយគ្នានេះ ឯកឧត្តមសេង ទៀង បានមានប្រសាសន៍ថា ត្រូវឲ្យមានការជឿជាក់ពីអតិថិជនគឺ សំណង់ត្រូវមានភាពរឹងមាំ គុណភាពល្អ ផ្លូវឲ្យធំទូលាយនិងផ្ដល់កម្មសិទ្ទជូនអតិថិជន ហេីយឯកឧត្តមសង្កត់ធ្ងន់ទៅលើក្រុមហ៊ុនត្រូវតែធ្វើប្លង់រឹងជូនអតិថិជនឲ្យបានដាច់ខាត និងអញ្ជើញកាត់ខ្សែបូរណ៍ជាកិច្ចបញ្ចប់កម្មវិធី។