លោកវរសេនីយ៍ឯក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច ដឹកនាំមន្ត្រីក្រោមឱវាទ នាំយកអំណោយសប្បុរសជន ចែកជូនគ្រួសារដែលកំពុង ដាក់ខ្លួនដាច់ដោយឡែកធ្វើចត្តាឡីស័កនៅផ្ទះ

0
285

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ឆ្នាំង ÷ ថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោក វរសេនីយ៍ទោ អ៊ុ ចំរើន អធិការរង តំណាងលោកអធិការនគរបាលស្រុក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សី បាននាំយកអំណោយចែកជូនគ្រួសារដែលកំពុងដាក់ខ្លួនដាច់ដោយឡែកធ្វើចត្តាឡីស័កនៅផ្ទះ ក្នុងភូមិសាស្រ្ត ភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចំនួន០២ គ្រួសារ កំពុងជួបការខ្វះខាត ។

គួរំលឹកផងដែរ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់នៅយប់ថ្ងៃទី២៤ខែមេសាឆ្នាំ ២០២១ នេះថា ស្រុកកំពង់ត្រឡាចរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន២នាក់ទៀត នៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះ។ អ្នកវិជ្ជមានកូវីដ-១៩ពីរនាក់នេះ គឺជាប្ដីប្រពន្ធ ប្តីមានឈ្មោះ យ៉ែម រិទ្ធ អាយុ៤៦ឆ្នាំ និងប្រពន្ធឈ្មោះ កេត សុមាលី អាយុ៣៩ឆ្នាំ មានកូន២នាក់ បច្ចុប្បន្នរស់នៅក្នុង ភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ ឆ្នាំង។ ពីរនាក់ប្ដីប្រពន្ធនេះផងដែរ មានមុខរបរលក់ត្រីនៅផ្សារដើមគរ រាជធានីភ្នំពេញ ដោយពួកគាត់បានក្រោកតាំងពីម៉ោង៣៖០០នាទីទៀបភ្លឺ ជិះម៉ូតូឌុបគ្នាទៅចាំលក់ត្រី ដែលរថយន្តដឹកចេញ ពីខេត្តកំពង់ឆ្នាំងយកមកលក់នៅផ្សារដើមគរជារៀងរាល់ថ្ងៃ។

ក្នុងនោះដែរគ្រួសារទី១ ឈ្មោះ ឆេង ខុម និង គ្រួសារទី២ ឈ្មោះ កេត សំអឿន ក្នុងគ្រួសារនិមួយៗ ទទួលបាន អង្ករ៣០ គីឡូក្រាម /មី០១ កេស /ម៉ាស់០១ប្រអប់ និង ថវិកា គ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ ។

លោកវរសេនីយ៍ឯក នន ស៊ីណាត អធិកានគរបាលស្រុកកំពង់ត្រឡាច បានបញ្ជាក់ផងដែរថា ទាំងនេះជាអំណោយទឹកចិត្តសប្បុរសរបស់-កងកម្លាំងនគរបាលស្រុកកំពង់ត្រឡាច រួមជាមួយលោក យីវ សារ៉ាស៊ី អាជីវករ និង អ្នកស្រី សក់ ស្រីលីន អាជីវករលក់ដូរនៅផ្សារសាលាលេខប្រាំ។

ជាមួយគ្នានេះលោក អ៊ុ ចំរើន អធិការរង តំណាងអធិការនគរបាលស្រុកកំពង់ត្រឡាច បានមានប្រសាសន៍ លើកទឹកចិត្តគ្រួសារអ្នកជំងឺ ដែលកំពុងដាក់ដោយឡែក ធ្វើចត្តាឡីស័ក ឲ្យមានភាពរឹងមាំ ថែរក្សាសុខភាព និង គោរពនូវការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់មេរោគ (កូវីដ១៩) ទាំងអស់គ្នាផងដែរ។ (អត្ថបទនិងរូបភាពដោយលោក គិង ភារុណ)

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here