
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនអាជីវករលក់ដូរក្នុងផ្សារសេរីស្ទោងស្ថិតក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោងខេត្តកំពង់ធំ ដែលកំពុងប្រកបអាជីវកម្មផ្សេងៗក្នុងផ្សារ
លោកអភិបាលស្រុកស្ទោងក៏បានលើកទឹកចិត្តដល់បងប្អូនអជីវករយើង ប្រកបការលក់ដូរ យ៉ាងមមាញឹក ហើយបានកោតសរសើរនូវការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩គ្រប់ៗគ្នា។
លោកអភិបាលស្រុកស្ទោងក៍បានណែនាំសារជាថ្មីទៀតដល់អាជីវករទាំងអស់ត្រូវដាក់តាំង ឬលក់ដូរនៅលើទីតាំង និងទីកន្លែងដែលអាជ្ញាធរបានកំណត់ ដែលបានវាស់វែងជូនដើម្បីរក្សានូវរបៀបរៀបរយមានសណ្តាប់ធ្នាប់សាធរណៈ ព្រមទាំង ឱ្យមានអនាម័យបរិស្ថានល្អក្នុងបរិវេណផ្សារសេរីស្ទោងទាំងមូល។
ជាចុងក្រោយលោកលោកអភិបាលស្រុកស្ទោងបានបន្ថែមថា ដើម្បីឲ្យកិច្ចការនេះប្រព្រឹត្តទៅបានល្អប្រសើរគឺត្រូវមានការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវរបស់បងប្អូនអាជីវករ អាជ្ញាធរមូលដ្ឋាន សាធរណៈជន និងគ្រប់អ្នកពាក់ព័ន្ធផងដែរ។ ពិសេសលើសនេះទៀតគឺកុំលក់ដូរលើលូរបង្ហូរទឹក និងដាក់កាកសំណល់ឬសម្រាមចូលក្នុងលូដែលបង្ករឲ្យមានការកកស្ទះលូធ្វើឱ្យមានក្លិនមិនល្អផងដែរ។
គួរបញ្ជាក់ថាក្នុងឱកាសនេះដែរ លោក អភិបាលស្រុកស្ទោងក៏បានប្រគល់លិខិតថ្លែងអំណរគុណមួយចំនួនដល់បង ប្អូនអាជីវករដែលបានជួយឧបត្ថម្ភអំពូលសូឡាដល់រដ្ឋបាលស្រុកស្ទោង សម្រាប់ដាក់នៅសង្ខាងផ្លូវក្នុងទីប្រជុំជនស្រុកស្ទោងដែលក្នុងមួយដើមមានតម្លៃ១៣០ដុល្លារ។