ក្រុមប្រឹក្សាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៣ស្តីពីរបាយការណ៍ប្រចាំខែ ការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ឆ្នាំ២០២២

0
142

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ ឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ជំទាវ លំ គន្ធារី អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៣របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៣ ដោយមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមលោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ធំ។

ថ្លែងក្នុងកម្មវិធីនេះឯកឧត្តម ដៀប ពីរី ក៏បានលើកយក របៀបវារៈក្នុងកិច្ចប្រជុំមាន÷១. ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខេត្ត ។២. ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំឆ្នាំ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។ ៣.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។ ៤. បញ្ហាផ្សេងៗ

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្តបានលើកឡើងពីការ កែអក្ខរាវិរុទ្ធពាក្យពេចន៍ និងទំរង់ឯកសារផ្សេងៗទៀត នៅក្នុងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តដើម្បីឲ្យមានលក្ខណៈល្អប្រសើរឡើង។ រៀបចំធ្វើការចុះផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្ត ដែលទទួលបានពីថ្នាក់ជាតិ ចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដើម្បីស្ដាប់ឱ្យបានពីបញ្ហាលំបាក និងសំណូមពររបស់ពួកគាត់ ជាពិសេសបានចុះសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា។ ឯកឧត្តមក៏បានមានប្រសាសន៍ ពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យអស់លទ្ធភាពតាមគោលការណ៍របស់គណៈបញ្ជារការ ដឹកនាំ បញ្ជាត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលេខ៣៩ របស់ក្រសួងមហាផ្ទៃ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រដ្ឋបាលខេត្តកំពង់ធំ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ ពីការធ្វើរបាយការណ៍ប្រចាំខែ សូមឱ្យមន្ទីរអង្គភាពទាំងអស់ប្រញាប់ផ្ញើរបាយការណ៍ឲ្យបានមុនខែ ដើម្បីឱ្យរដ្ឋបាលខេត្តដាក់បញ្ចូលជាឯកសារ និងបែងចែកតួនាទី/ភារកិច្ចកិច្ចក្នុងការពិនិត្យរបាយការណ៍ប្រចាំខែ ឲ្យមានលក្ខណៈល្អប្រសើរ។ ក្រុមការងារបានចុះធ្វើការផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្តដែលទទួលបានពីថ្នាក់ជាតិ ចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដើម្បីផ្គាប់ឲ្យបាន ពីបញ្ហាប្រឈម និងសំណូមពររបស់ពួកគាត់ ជាពិសេសបញ្ហាទំនាស់ដីធ្លី និងបានចុះសម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធផលនានាចំនួន ១៧លើក ដែលក្នុងនោះមានសកម្មភាពសំខាន់ៗជាច្រើនផងដែរ។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here