ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងសហការជាមួយប៉ុស្តិ៍នគរបាលផ្សារឆ្នាំងចុះបង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ឆក់ត្រីដែលច្បាប់ហាមឃាត់

0
40

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងសហការជាមួយប៉ុស្តិ៍នគរបាលផ្សារឆ្នាំងចុះបង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ឆក់ត្រីដែលច្បាប់ហាមឃាត់

ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៤ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងសហការជាមួយប៉ុស្តិ៍នគរបាលផ្សារឆ្នាំងកម្លាំងសរុប៨នាក់បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសប្រទះឃើញការនេសាទប្រើឧបករណ៍ឆក់ត្រី នៅចំណុច បឹងកណ្ដុរខាំដៃ ភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផលទទួលបានមានវត្ថុតាងដកហូត: ១ អំាងវែទ័រឆក់ត្រី ១គ្រឿង ២ ដងឆក់១គូរ ៣ ខ្សែភ្លើង ៥ម ៤ទូកបាឡាខ្មាច់ ១គ្រឿង(គ្មានម៉ាស៊ីន) ៥ត្រីរ៉ស់ប្រមាណ ១០ គក្រ ៦ ទូរសព្ទចំនួន ២គចំណែកមុខសញ្ញាជនល្មើសប្រព្រឹត្តបានរត់គេចខ្លួននៅពេលដែលសមត្ថកិច្ចយើងដេញចាប់។

ក្នុងករណីនេះសមត្ថកិច្ចយើងនិងសហការជាមួយនគរបាលប៉ុស្តិ៍បន្តស្វែងរកនិងសាវជ្រាវជនសង្ស័យដើម្បីចាត់ការតាមផ្លូវច្បាប់ តាមរយៈតម្រុយវត្ថុតាងដែលសមត្ថកិច្ចបានដកហូតរួចមានទូរសព្ទដៃជាដើម។

បន្ទាប់មកក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង រួមមាន:
ចុះបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមត្រីស្ដីពីការប្រមូលផល ការវិភាគកំណត់ត្រា ទីផ្សារសម្រាប់ការចិញ្ចឹមត្រីនៅឃុំកំពង់អុស ស្រុកជល់គីរី ដែលមានអ្នកចូលរួមចំនួន២២នាក់ ប្រុស៨នាក់។

លោក លី ឡា នាយខណ្ឌជលផលកំពង់ឆ្នាំងបានផ្ដាំផ្ញើទៅបងប្អូនពិតជានេសាទប្រើឧបករណ៍ខុសច្បាប់ឈប់បន្តទៅទៀតព្រោះច្បាប់ហាមឃាត់។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here