ពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯ.ឧ នាយឧត្តមសេនីយ៍ បណ្ឌិត សឹង សំណាង អគ្គមេបញ្ជាការរងនៃ ខ.ភ.ម និង ជាមេបញ្ជាការកងទ័ពជើងអាកាស

0
33

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯ.ឧ នាយឧត្តមសេនីយ៍ បណ្ឌិត សឹង សំណាង អគ្គមេបញ្ជាការរងនៃ ខ.ភ.ម និង ជាមេបញ្ជាការកងទ័ពជើងអាកាស

#កំពង់ឆ្នាំង :នៅព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៤ នៅសាលាស្រុកកំពង់លែង មានរៀបចំពិធីប្រកាសសេចក្តីសម្រេច លេខ៖ ០០៦/សសរ.ករ.កពឆ ស្តីពីការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុក និងឃុំទាំង០៩ នៃស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯ.ឧ នាយឧត្តមសេនីយ៍ បណ្ឌិត សឹង សំណាង អគ្គមេបញ្ជាការរងនៃ ខ.ភ.ម និង ជាមេបញ្ជាការកងទ័ពជើងអាកាស ដោយមានការចូលរួមពីសំណាក់លោក សាន់ យូ អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះស្រុកកំពង់លែង ឯកឧត្តម អស់លោកលោកស្រី កងកម្លាំង ជាច្រើនរូប មានសមាជិក សមាជិកាក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុក ឃុំ ចូលរួម ចំនួន ១៤៧នាក់ស្រី២៤/នាក់។

យោងសេចក្តីសម្រេចលេខ ០០៦/២៤សសរ.ករ.កពឆ ស្តីពីការចាត់តាំងសមាសភាពក្រុម ការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង៩ នៃស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី ២៩ មិនា ឆ្នាំ ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្នុងន័យតម្រង់ទិស និងគាំទ្ររលើកកំពស់សមត្ថភាព ក្នុងការបំពេញការងារ ពង្រឹងការទទួល ខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋាន ក្នុងការនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រ បញ្ចកោណ តំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទំរង់នានា របស់រាជរដ្ឋាភិបាល សំដៅធ្វើការ អភិវឌ្ឍន៍មូលដ្ឋាន ការលើកំពស់ ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបសំណើ សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននីមួយៗ ប្រកបទៅដោយប្រសិទ្ធ ភាព តម្លាភាព និងគណនេយ្យភាព។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here