លោកឧត្តមសេនីយ៍ត្រី  មាស យ៉ត អញ្ជើញជួបសំណេះសំណាល ត្រួតពិនិត្យ សម្ភារ:បរិក្ខារ និងគ្រឿងបំពាក់ ជូនដំណើរកងកម្លាំងកងរាជអាវុធហត្ថខេត្តចំនួន៨០នាក់

0
61

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោកឧត្តមសេនីយ៍ត្រី  មាស យ៉ត អញ្ជើញជួបសំណេះសំណាល ត្រួតពិនិត្យ សម្ភារ:បរិក្ខារ និងគ្រឿងបំពាក់ ជូនដំណើរកងកម្លាំងកងរាជអាវុធហត្ថខេត្តចំនួន៨០នាក់

      (កំពង់ធំ)÷ កន្លងទៅថ្មីៗនេះលោកឧត្តមសេនីយ៍ត្រី  មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ  អញ្ជើញជួបសំណេះសំណាល និងត្រួតពិនិត្យ សម្ភារ:បរិក្ខារ គ្រឿងបំពាក់ ជូនដំណើរកងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន៨០នាក់។

      លោកឧត្តមសេនីយ៍ត្រី  មាស យ៉ត បានចែកខោអាវប្រតិបត្តិការចំនួន៨០អាវ មួកស៊ូកាសចំនួន៨០មួក ខ្សែក្រវាត់ស ចំនួន៨០ខ្សែ ខ្សែបូកកញ្ចែចំនួន៨០ខ្សែកញ្ចែ មួកប៉េរ៉េទឹកប៉ិច ចំនួន៨០មួក ក្នុងម្នាក់ទទួលបាន១កំប្លេរ  និងគ្រឿងបំពាក់មួយឈុត ជាអំណោយរបស់លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ជូនដល់កម្លាំងដែលត្រូវទៅឈរផែន ក្នុងពិធីប្រារព្ធខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៤) និងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សាលមហោស្រព”គោកធ្លក”នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)ដែលប្រព្រឹត្តទៅនាពេលខាងមុខនេះ។ 

     ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត  មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានធ្វើការផ្តាំផ្ញើ និងជូនពរដល់កងកម្លាំងដែលត្រូវត្រៀមចេញដំណើរទៅ សូមធ្វើដំណើរទាំងទៅ ទាំងមកប្រកបដោយសុខសុវត្ថិភាព។ ពិសេសការសម្រាកទៅតែសម្រាកឱ្យមានសុវត្ថិភាព ហូបចំណីអាហារត្រូវមានអនាម័យគឺ(ផឹកស្អាត ហូបស្អាត និងរស់នៅស្អាត) ចៀសវាងការឆ្លងជំងឺផ្សេងៗ។ 

    គួរបញ្ជាក់ផងដែរថា ដោយឡែកមួកស៊ូកាសចំនួន៨០មួក ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។


   

  

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here