លោក ជិន ស៊ីថា  ដឹកនាំកម្លាំងចម្រុះចេញប្រតិបត្តការត្រួតពិនិត្យ ស្រាវជ្រាវ បង្ក្រាបបទល្មើសនេសាទ ចាប់ពីចំណុចកន្លែងអភិរក្ស២ស្ទួន  កន្លែងអភិរក្សអតីតឡូត៍លេខ២ព្រែកខ្សាច់ និងតំបន់ព្រែកតាសោម ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ 

0
141

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោក ជិន ស៊ីថា  ដឹកនាំកម្លាំងចម្រុះចេញប្រតិបត្តការត្រួតពិនិត្យ ស្រាវជ្រាវ បង្ក្រាបបទល្មើសនេសាទ ចាប់ពីចំណុចកន្លែងអភិរក្ស២ស្ទួន  កន្លែងអភិរក្សអតីតឡូត៍លេខ២ព្រែកខ្សាច់ និងតំបន់ព្រែកតាសោម ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ 

      (កំពង់ធំ)÷ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ 
លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងលោក បុី វិចិត្ត នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដឹកនាំកម្លាំងអធិការរដ្ឋាន កម្លាំងខណ្ឌ  ផ្នែក សង្កាត់រដ្ឋបាលជលផល ចេញប្រតិបត្តការត្រួតពិនិត្យ ស្រាវជ្រាវ បង្ក្រាបបទល្មើសនេសាទ ចាប់ពីចំណុចកន្លែងអភិរក្ស២ស្ទួន  កន្លែងអភិរក្សអតីតឡូត៍លេខ២ព្រែកខ្សាច់ និងតំបន់ព្រែកតាសោម ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

        លោក ជិន ស៊ីថា បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទប់ស្កាត់បទល្មើសលទ្ធផលអនុវត្តបាន២ករណី នៅចំណុច ចុងភូមិព្រែកតាសោម  សមត្ថកិច្ចយើងរុករកឃើញ វត្ថុតាងបទល្មើសនេសាទ ជនរុញដោយកម្លាំងម៉ាស៊ីនរួមមាន÷សាច់ជនមុខ០៥ម៉ែត្រ បណ្តោយប្រវែង១២ម៉ែត្រ ចំនួន០១វង់ ដងជនប្រវែង០៦ម៉ែត្រចំនួន០១គូរ សមត្ថកិច្ចយើងបំផ្លាញ់ចោលនៅនឹងកន្លែង(មិនប្រទះឃើញជនសង្ស័យនោះទេ) ។

     លោក នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងកម្លាំងចម្រុះបន្តចុះនៅចំណុច ចុងព្រែកបា ក្នុងកន្លែងអភិរក្សជលផល ដកហូតវត្ថុតាងបទល្មើសនេសាទលក្ខណ:គ្រួសារក្នុងកន្លែងអភិរក្សមានវត្ថុតាងរួមមាន÷ មងរាយ២ជាន់ប្រវែង២០០ម៉ែត្រ ក្រឡា៥ហ៊ុន ៨ហ៊ុន សំរុង ២.៥ម៉ែត្រ។ បន្ទាប់មកក្រុមការងារយើងបានចុះពិនិត្យវឌ្ឍនភាព ការសាងសង់ប៉មយាម ល្បាត ត្រួតពិនិត្យសកម្មភាពបទល្មើសនេសាទ ភ្លើងឆេះព្រៃ មើលសត្វ ជីវចម្រុះគ្រប់ប្រភេទ ក្នុងកន្លែងអភិរក្សជលផល ដែលឧបត្ថមគាំទ្រដោយអង្កកាVSO។

       ចំពោះសង្កាត់រដ្ឋបាលជលផលពាមបាងដឹកនាំដោយលោក ហួន ផល  បានដឹកនាំសហគមន៍នេសាទដូនដ្តើងសែនជ័យ ដាំកូនឈើព្រៃលិចទឹក នៅចំណុច អន្លង់ក្រចុះ ឃុំពាមបាង ស្រុកស្ទោង សរុបបានចំនួន១៥៤០ដើម  ក្នុងនោះមាន(រាំង១៣៩០ដើម ផ្ទោល៣០ ដើម តាអួរចំនួន៧០ កូនស្តី២០ដើម ត្រោះ៣០ដើម) លើផ្ទៃដីចំនួន៤ហិចតា  អ្នកចូលរួមរួមសរុបចំនួន៦១នាក់ ឧបត្ថម្ភដោយ:អង្គការ CI)។ 

                        

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here