លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍន:ភាពការងារកំណែទម្រង់ប្រចាំឆមាសទី១ ទិសដៅឆមាសទី២ ឆ្នាំ២០២៤ និងផ្សព្វផ្សាយ ការកែសម្រួលក្របខណ្ឌចាត់តាំងថ្មីរបស់កងរាជអាវុធហត្ថ

0
52

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍន:ភាពការងារកំណែទម្រង់ប្រចាំឆមាសទី១ ទិសដៅឆមាសទី២ ឆ្នាំ២០២៤ និងផ្សព្វផ្សាយ ការកែសម្រួលក្របខណ្ឌចាត់តាំងថ្មីរបស់កងរាជអាវុធហត្ថ

     (ខេត្តកំពង់ធំ)÷ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤   លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ធំ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបវឌ្ឍន:ភាពការងារកំណែទម្រង់កងរាជអាវុធហត្ថប្រចាំឆមាសទី១ ទិសដៅឆមាសទី២ ឆ្នាំ២០២៤ និងផ្សព្វផ្សាយ ការកែសម្រួលក្របខណ្ឌចាត់តាំងថ្មីរបស់កងរាជអាវុធហត្ថ។ 

      ពិធីនេះក៏មានការអញ្ជើញញចូលរួម ផងដែរពីសំណាក់លោកឧត្តមសេនីយ៍ លោកវរ:សេនីយ៍ មេបញ្ជាការរង នាយ នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ អង្គភាពជំនាញ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុកទាំង៩ សរុប៦៣នាក់ (នារី៣នាក់) នៅសាលប្រជុំកងរាជអាវុធហត្ថខេត្តកំពង់ធំ។

     ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានមានប្រសាសន៍ថា គ្រប់បណ្តាអង្គភាពត្រូវពង្រឹងគ្រប់គ្រងនាយទាហាន នាយទាហានរងក្រោមឱវាទឱ្យបានល្អ ដើម្បីត្រៀមអនុវតបទបញ្ជារបស់ថ្នាក់លើ និងអន្តរាគមន៍ជួយសង្គ្រោះ គ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយថាហេតុ។ ការប្រមូលផ្ដុំកម្លាំងបែងចែកភារកិច្ចធ្វើការងារជំនាញតាមតួនាទីភារ:កិច្ចរៀងៗខ្លួនដោយការទទួលខុសត្រូវ។ ធ្វើរបាយការណ៍ ពីការអសកម្ម និងបាត់មុខគ្មានមូលហេតុ របស់នាយ នាយទាហានរង ជូនមកមេបញ្ជាការ ដើម្បីមានវិធានការ។

     លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានមានប្រសាសន៍ណែនាំបន្ថែមថា មន្ទីរជំនាញត្រូវពិភាក្សាគ្នាលើកផែនការ ចុះសហការជាមួយសាលាក្រុង/ស្រុក តាមបណ្តា សាលារៀន វិទ្យាស្ថាន  ធ្វើការផ្សព្វផ្សាយអប់រំច្បាប់ ស្តីពីគ្រឿងញៀន គោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ចូលរួមគោរពច្បាប់ចរាចរណ៍ អប់រំណែនាំក្រុមគ្រួសារ អ្នកក្រោមឱវាទ ពីការបាត់បង់ធនធានមនុស្ស ទ្រព្យសម្បត្តិពីការគ្រោះថ្នាក់ចរាចរណ៍នេះ ស្របតាមការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរ:ភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឱ្យបានឆាប់បំផុត ។

     លោកឧត្តមសេនីយ៍ត្រីមេ បានមានប្រសាសន៍ណែនាំបន្តថាពិនិត្យស្រង់បញ្ជីឈ្មោះ អញ្ជើញនិវត្តន៍ជន ពិការ គ្រួសារអតីត:កងរាជអាវុធហត្ថ ដើម្បីជូនអំណោយរបស់កងរាជអាវុធហត្ថ ដល់ពួកគាត់ នៅថ្ងៃខួបកំណើតលើកទី៣១ នៃថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤កក្កដា ១៩៩៣ – ១៤កក្កដា ២០២៤) ខាងមុខ។ ពិនិត្យការហាត់សមរបស់បងប្អូន  ការកាត់សំលៀកបំពាក់ឯកសណ្ឋាន និងគ្រឿងបរិក្ខារដល់កម្លាំងដែលមានភារកិច្ចឈរផែន ក្នុងពិធីរំលឹកខួបកំណើតកងរាជអាវុធហត្ថឱ្យបានច្បាស់លាស់ ។

     ក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានសង្កតធ្ងន់ថា ផ្អែកតាមការណែនាំរបស់ថ្នាក់លើ ក៏ដូជាផែនការដែលយើងមានស្រាប់ សូមមន្ទីរជំនាញ ជំរុញការអនុវត្ត ការត្រួតពិនិត្យរថយន្តពាក់ស្លាកលេខខេមរ:ភូមិន្ទ។ ត្រូវឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះត្រូវឱ្យស្របច្បាប់ និងមិនស្របច្បាប់ដែលចរាចរណ៍ឆ្លងកាត់ឱ្យបានល្អិតល្អន់។ ពិនិត្យកំណត់ច្បាស់លាស់មុខសញ្ញាជួញដូរអាវុធ កន្លងទៅនេះមាករណីប្រើប្រាស់អាវុធខុសច្បាប់ បាញ់សម្លាប់មនុស្សជាបន្តបន្ទាប់ ធ្វើឱ្យខូចដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម។

  

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here