អភិបាលស្រុកស្ទោង បានអញ្ជើញចុះសួរសុខទុក្ខ និងរៀបចំធ្វើផ្ទះថ្មីជូនប្រជាពលរដ្ឋក្រីក្រ១គ្រួសារ នៅឃុំចំណាលើ 

0
61

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលស្រុកស្ទោង បានអញ្ជើញចុះសួរសុខទុក្ខ និងរៀបចំធ្វើផ្ទះថ្មីជូនប្រជាពលរដ្ឋក្រីក្រ១គ្រួសារ នៅឃុំចំណាលើ 

     (កំពង់ធំ )÷ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចុះសួរសុខទុក្ខនិងរៀបចំធ្វើផ្ទះថ្មី១ខ្នង ជូន អ្នកស្រី ប៊ន ទន អាយុ៧០ឆ្នាំ ជាស្ត្រីមេម៉ាយ មានសមាជិកគ្រួសារ០២នាក់  រស់នៅក្នុងភូមិខ្មាក់ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានជីវភាពខ្វះខាតខ្លាំង ហើយផ្ទះដែលកំពុងរស់នៅសព្វថ្ងៃមានសភាពទ្រុឌទ្រោមខ្លាំង។

     ជាមួយគ្នានេះលោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរឃុំចំណាលើ ត្រូវសហការគ្នា បង្កើនការយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាព ជីវភាពប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ គឺត្រូវចុះជួបជួយផ្ទាល់នៅតាមភូមិមូលដ្ឋានខ្នងផ្ទះ ដើម្បីបានជួបពន្យល់នូវស្ថានភាពជាក់ស្ដែងទើបអាចជួយពួកគាត់បានទាន់ពេលវេលា គឺមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ដោយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមិនដឹងនោះឡើយ។

     ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់រដ្ឋបាលឃុំចំណាលើ ត្រូវចេះកៀរគរមូលធន សប្បុរជនជិតឆ្ងាយដើម្បីបានមូលនិធិ និងធនធាន សម្រាប់អភិវឌ្ឍមូលដ្ឋាន ជាពិសេសេអាចចូលរួមជួយដល់គ្រួសារទីទ័លក្របានមួយចំនួនផងដែ។

      ក្នុងឱកាសនោះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានចែកអំណោយជូនដល់គ្រួសារក្រីក្រចំនួន ៥គ្រួសារផងដែរ ដែល១គ្រួសារៗ ទទួលបាននូវ÷ អង្ករ០១បេ មី០១កេស ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួរ ថវិកា៥ម៉ឺនរៀល និងសារុង១ផង លើសពីនេះលោកយាយ ប៊ន ទន ទទួលបាននូវគ្រឿងឧបភោគបរិភោគ និងថវិការបស់លោកគ្រូអ្នកគ្រូកម្រងខ្មាក់ ស ស យ ក ឃុំចំណាលើចំនួន១៦ម៉ឺនរៀល និងបន្លុងមួយឈុត របស់ព្រះគ្រូចៅអធិការវត្តប្រាសាទ និងលោកយាយ  ឆឺន ណូ នូវថវិកា១១ម៉ឺនរៀលផងដែរ។

     គួរបញ្ជាក់ផងដែរថា ផ្ទះថ្មីដែលត្រូវសាងសង់ជូន លោកយាយ ប៊ន ទន  មានទំហំ០៦ម៉ែត្រ×០៤ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី នៅភូមិខ្មាក់ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here