អភិបាលស្រុកតាំងគោក និងព្រះគ្រូចៅអធិការវត្តគុហនគរ បើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែប្រវែង១៥៦ម៉ែត្រ, ប្រជាពលរដ្ឋក្នុងមូលដ្ឋានកាន់តែរីករាយនិងសមិទ្ធផលថ្មីនេះ

0
75

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលស្រុកតាំងគោក និងព្រះគ្រូចៅអធិការវត្តគុហនគរ បើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែប្រវែង១៥៦ម៉ែត្រ, ប្រជាពលរដ្ឋក្នុងមូលដ្ឋានកាន់តែរីករាយនិងសមិទ្ធផលថ្មីនេះ

       (កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងព្រះមុនីសីលវង្ស តុន ពិសី ព្រះគ្រូចៅអធិការវត្តគុហនគរ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នេះបានបើកការដ្ឋានសាងសង់បេតុងផ្លូវ១ខ្សែ ប្រវែង១៥៦ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅភូមិតាព្រៃ ភូមិពង្រ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ខណៈផ្លូវនេះជាផ្លូវដ៏សំខាន់ក្នុងការសម្រួលការធ្វើដំណើរ ជំរុញសេដ្ឋកិច្ច ដឹកជញ្ជូនជូនកសិផល សិស្សានុសិស្សទៅសិក្សារៀនសូត្រកាន់តែងាយស្រួលធ្វើដំណើរប្រកបដោយសុវត្ថិភាព។

       នៅក្នុងឱកាសនេះលោក ហាក់ ម៉ុងហួត បានឱ្យដឹងថា ផ្លូវបេតុងមួយខ្សែគឺជាផ្លូវជំរុញសេដ្ឋកិច្ចក្នុងមូលដ្ឋានយ៉ាងសំខាន់  ជាផ្លូវសម្រាប់ប្រជាជនធ្វើដំណើរទៅធ្វើស្រែចម្ការ និងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងការប្រកបមុខរបរផ្សេងៗ ហើយក៏ជាផ្លូវដែលធ្វើចរាចរណ៍ទាំងពេលយប់ពេលថ្ងៃបានលឿនទាន់ចិត្ត ចំណេញពេលវេលាក្នុងការធ្វើដំណើរ។ ពីដើមឡើយ ផ្លូវនេះជាផ្លូវក្រាលក្រួសក្រហមនោះទេ ប៉ុន្តែក្រោយពេលព្រះគ្រូ តុន ពិសី ផ្ដួចផ្ដើមគំនិតកែលម្អទៅជាផ្លូវបេតុង និងព្រះអង្គក៏បានដឹកនាំសាងសងផ្លូវបេតុងចំនួន២,១០២ ម៉ែត្ររួចមកហើយ។

    លោកអភិបាលស្រុកតាំងគោក ក៏បានលើកឡើងថា ការដែលក្រុមការងារមានឱកាសបានកសាងផ្លូវជូនប្រជាពលរដ្ឋធ្វើដំណើរ ដឹកជញ្ជូន និងប្រកបការងារអាជីវកម្មដោយភាពងាយស្រួលសុខសាន្តនេះ ក៏ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍ ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយរាជរដ្ឋាភិបាលដែលតែងតែគិតគូរចំពោះការរស់នៅរបស់ប្រជាពលរដ្ឋជាចាំបាច់។

      លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានពន្យល់អំពីមាគ៌ានយោបាយដឹកនាំប្រទេសដែលមានសន្តិភាពជាធំ និងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាព និងសមិទ្ធផលដែលរាជរដ្ឋាភិបាលបានខិតខំកសាងកន្លងមកក្ដី ពេលបច្ចុប្បន្នក្ដី និងចូលរួមចំណែកក្នុងការកសាងនៅពេលខាងមុខទៀត ដើម្បីឱ្យមូលដ្ឋានមានសមិទ្ធផលគាំទ្រប្រកបដោយភាពសម្បូរបែប។

      ជាចុងក្រោយប្រជាពលរដ្ឋនៅមូលដ្ឋានឃុំពង្របានបង្ហាញអារម្មណ៍សប្បាយរីករាយជាមួយនឹងសមិទ្ធផលថ្មីនេះយ៉ាងខ្លាំង និងប្ដេជ្ញាចូលរួមសហការសម្រួលដល់ការកសាងផ្លូវបេតុងមួយខ្សែនេះ ខណៈដែលប្រជាពលរដ្ឋទាំងអស់បានស្ម័គ្រចិត្តលះបង់របងផ្ទះ ឈើដំណាំ និងរបស់របរផ្សេងៗទៀត ដើម្បីសម្រួលដល់ក្រុមការងារសាងសង់ផ្លូវដោយក្ដីជ្រះថ្លា។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here