លោក ប៉ែន សាវេង ដឹកនាំកម្លាំងចម្រុះចេញប្រតិបត្តិការ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចាប់ចំណុចមុខព្រែកជើងលោង ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ពេលបិទឡូនេសាទនៅរដូវត្រីពងកូន

0
79

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោក ប៉ែន សាវេង ដឹកនាំកម្លាំងចម្រុះចេញប្រតិបត្តិការ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចាប់ចំណុចមុខព្រែកជើងលោង ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ពេលបិទឡូនេសាទនៅរដូវត្រីពងកូន

   (កំពង់ធំ)÷ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ 
លោក ប៉ែន សាវេង នាយរងផ្នែករដ្ឋបាលជលផលផាត់សណ្តាយ បានដឹកនាំកម្លាំងមន្ត្រីខណ្ឌ ផ្នែករដ្ឋបាលជលផលផាត់សណ្តាយ និងសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម ចេញប្រតិបត្តិការ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល  នៅចំណុច មុខព្រែកជើងលោង ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ 

      ជាមួយគ្នានោះផងដែរ លោក ប៉ែន សាវេង នាយរងផ្នែករដ្ឋបាលជលផលផាត់សណ្តាយ បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបនិងទប់ស្កាត់បទល្មើសនេសាទក្នុងរដូវបិទនេសាទជាក់ស្ដែងទទួលបានលទ្ធផលដូចខាងក្រោម៖ លទ្ធផលអនុវត្តបាន ០១ករណី បានរុះរើបំផ្លាញចោលឧបកណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន របាំងស្បៃមុង ចំនួន១៣របាំង ប្រវែង៦៥០ម៉ែត្រ ឡុកចំនួន២៦គ្រឿង លប/លូចំនួន២៦មាត់ បង្គោលចំនួន៤០០ដើម ចាក់លែងត្រីចំរុះទម្ងន់១០ គីឡូក្រាមចូលទន្លេវិញ។

       លោក ប៉ែន សាវេង បានផ្សព្វផ្សាយសេចក្តីជូនដំណឹងរដូវបិទនេសាទដល់សាធារណជន និងអ្នកនេសាទទាំងអស់សម្រាប់ការធ្វើនេសាទក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវយកចិត្តទុកដាក់និងចូលរួមអនុវត្តតាមគោលការណ៍ច្បាប់ស្តីពីជលផល។ ចំពោះដែននេសាទទឹកសាបសម្រាប់ខេត្តកំពង់ធំ នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទជាលក្ខណៈគ្រួសារ ដើម្បីការពារពូជត្រីឱ្យបាននៅគង់វង្ស។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here