អបអរសាទរ ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាវិនិយោគ លើការលើកកម្ពស់បង្ការទប់ស្កាត់និងការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន”

0
74

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អបអរសាទរ ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាវិនិយោគ លើការលើកកម្ពស់បង្ការទប់ស្កាត់និងការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន”

ខេត្តកំពង់ឆ្នាំង៖ លោកវរៈសេនីយឯកហ៊ុល វាសនា ស្នងការរងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរ
បាលខេត្តកំពង់ឆ្នាំងបានថ្លែងថារយៈពេល៦ខែដើមឆ្នាំ២០២៤
នេះ សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បង្ក្រាបគ្រឿងញៀន សរុបមានចំនួន ៨០ ករណី ក្នុងនោះកងរាជអាវុធហត្ថ បង្ក្រាបបានចំនួន០៥ ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់ ស្រី ០១នាក់ និងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៤៤ កញ្ចប់ ទម្ងន់ សរុបចំនួន ១៥៧,០៩ក្រាម ។

សមត្ថកិច្ចនគរបាលបង្ក្រាប បានចំនួន ៧៥ ករណី និងឃាត់ខ្លួនជនសង្ស័យ ចំនួន ១៦៤នាក់ ស្រី ១២នាក់ និងដកហូតវត្ថុតាងរួមមានៈ” ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៤២៣ កញ្ចប់ ទម្ងន់សរុបចំនួន១.៧២៦,៩៧ក្រាម។ បើប្រៀបធៀប
ទៅនឹងរយៈពេល ៦ខែ ដើមឆ្នាំ ២០២៣ មានការថយចុះ ចំនួន ២០ករណី គឺស្មើ ៧៥/៩៥ ករណី។

ការថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ក្នុងពិធីទិវាអន្តជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន។

កម្មវិធីនេះធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំងស្ថិតក្នុងភូមិទី៨សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមស៊្រន សំឬទ្ធី អភិបាលរងខេត្ត លោកស្រីប៊ន សុភីអភិបាលរងខេត្ត ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យកាសាលាដំបូងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណ១៥៧០នាក់។

ឯកឧត្តមស៊្រន សំឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណះអភិបាលខេត្តកំពង់ឆ្នាំង អង្គកាសហប្រជាជាតិសង្កត់ធ្ងន់ថា បើសិនជាយើងវិនិយោគចំណាយ១ដុល្លាលើវិធានការបង្កា វាអាចមានប្រសិទ្ធ
ភាពជាជាងចំណាយ១០ដុល្លា លើការស៊ើបអង្គេត បង្ក្រាប និងព្យាបាល ស្របទៅនឹងពាក្យស្លោករបស់ខ្មែរយើង”
ការពារប្រសើរជាងព្យាបាល” ។

ប្រមុខរាជរដ្ឋាភិបាលបានចាត់ទុកគ្រឿងញៀនជាទិសដៅ
អទិភាព ដែលរាជរដ្ឋាភិបាលនិតិកាទី៧នៅបន្តចាត់ទុក បញ្ហាគ្រឿងញៀនជាបញ្ហាដ៏ធំមួយសម្រាប់សង្គមជាតិ សមត្ថកិច្ចពាក់ព័ន្ធតាមមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋត្រូវចូលរួមសហការគ្នា បង្ក្រាប ប្រយុទ្ធប្រឆាំងគ្រឿងញៀនជាដាច់ខាត ដើម្បីរក្សាបាននូវសេចក្តីសុខ សុវត្ថិភាព ជូនភូមិឃុំ ក៏ដូចជាក្រុមគ្រួសារយើងផងដែរ។

ជាមួយទិសដៅទាំងនេះយើងត្រូវរួមគ្នាអនុវត្តការផ្សព្វផ្សាយនិងអប់រំ គ្រប់គ្រងការត្រួតពិនិត្យនូវសារធាតុញៀននិងគីមីផ្សំ ការងារព្យាបាលនិតិសម្បទានិងសាមាហារណកម្ម ការពង្រឹងប្រសិទ្ធិភាពការងារអនុវត្តច្បាប់ និងការពង្រឹងនិងពង្រីកកិច្ចប្រតិបត្តិការអន្តជាតិ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង
ញៀន និងរដ្ឋបាលខេត្តបានជ្រើសរើសការងារផ្សព្វផ្សាយអប់រំ ជាទិសដៅតែមួយដែលគោលនយោបាយនេះស្របតាមនិន្នាកា របស់អង្គការសហប្រជាជាតិ ក្នុងពលីការបច្ចុប្បន្នដូចទៅនឹងប្រធានបទពិធីអបអរសាទរ ទិវាអន្តជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំកន្លងមក៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here