ពិធីបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ

0
94

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ពិធីបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ

    (កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានធ្វើពិធីបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រី មេបញ្ជាការរងខេត្ត លោកនាយ នាយសេនាធិការរង លោកប្រធានមន្ទីរ លោក នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុកទាំង៩ និងសិក្ខាកាមចំនួន៥០នាក់ សរុបចំនួន៨៥នាក់ (នារី០២នាក់)។

     ក្នុងឱកាសនោះលោកឧត្តមសេនីយ៍មេបញ្ជាការ បានធ្វើការផ្ដាំផ្ញើដល់ នាយ នាយរងដែលជាសិក្ខាកាមកងរាជអាវុធហត្ថ ដែលទើបបញ្ចប់វគ្គនេះ សូមប្រែក្លាយចំណេះដឹងដែលបានពីការរៀនសូត្រកន្លងមកនេះ យកទៅអនុវត្តឱ្យបានត្រឹមត្រូវ តាមបទបញ្ជា តាមគោលការណ៍ច្បាប់ បំរើប្រជាជន និងប្រទេសជាតិ ស្របតាមទិសស្លោករបស់ឯកឧត្តម ឧត្តមសេនីយ៍មេបញ្ជាការ និងខិតខំថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ។

      ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ ក៏បានកោតសរសើរដល់គណ:កម្មការគ្រប់គ្រងវគ្គ លោកគ្រូឧទ្ទេសនាម ដែលគ្រប់គ្រងសិក្ខាកាមបានល្អ។ ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការសង្ឃឹមថានៅវគ្គក្រោយៗទៀត យើងនឹងធ្វើបានកាន់ល្អប្រសើរ ជាងនេះ។
 
       គួរបញ្ជាក់ផងដែរថា នៅក្នុងវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ដល់នាយទាហាន នាយទាហានរងនេះ ក៏មានកម្មវិធីហ្វឹកហាត់បាញ់គ្រាប់ពិតផងដែរនៅទីលានបាញ់គ្រាប់ពិត នៅវរ:សេនាតូចលេខ១ នៃតំបន់ប្រតិបត្តិការសឹករងកំំពង់ធំ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here