រដ្ឋបាលខេត្តកំពង់ធំ បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៤ ក្រោមប្រធានបទ(រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន)

0
48

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

រដ្ឋបាលខេត្តកំពង់ធំ បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៤ ក្រោមប្រធានបទ(រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន)

      (កំពង់ធំ)÷ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទូច សុខា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្ដម លោកជំទាវ លោក លោកស្រីប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការ និងសិស្សានុសិស្សជាច្រើននាក់ បានអញ្ជើញចូលរួមទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃព្រឹកទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីតាំងសួនស្ទឹងសែន ខេត្តកំពង់ធំ។

        លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការងខេត្តកំពង់ធំ បានបង្ហាញអំពីលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៣ និងឆមាសទី១ ឆ្នាំ២០២៤ ដែលមានខ្លឹមសារមានដូចជា÷ វិធានការអប់រំ : បានផ្សព្វផ្សាយអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីគ្រោះថ្នាក់ នៃគ្រឿងញៀន ខ្លឹមសារអប់រំអំពីគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន តាមគោលដៅងាយរងគ្រោះ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ខារ៉ាអូខេ ក្រុមហ៊ុន រោងចក្រ សាលារៀន និងបញ្ជ្រាបតាមរយៈគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពបានចំនួន ១.២៦៤លើក មនុស្សចូលរួមសរុប៦២២.៣៤០ នាក់ ស្រី ៤២២.១៧៦ នាក់ ។

      មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ទូច សុខា បានលើកឡើងថា សន្តិភាព ស្ថេរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ ជាកត្តាគន្លឹះដ៏សំខាន់ ដែលផ្ដល់ភាពអនុគ្រោះ ដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវិស័យផ្សេងៗទៀត ឱ្យមានការរីកចម្រើន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ គ្រប់ដំណាក់កាល របស់រាជរដ្ឋាភិបាលកម្ពុជា បន្តតាំងពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភានៃកម្ពុជា បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន។

        ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ថាកន្លងមករដ្ឋបាលខេត្តបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនពាក់ព័ន្ធនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ ក្នុងនោះបានដាក់ចេញវិធានការយ៉ាងមុឺងម៉ាត់ចំពោះបញ្ហាក្មេងទំនើង ការបើកបរល្មើសច្បាប់ចរាចរណ៍ បង្ក្រាបបទល្មើសនានា ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបញ្ហាគ្រឿងញៀន ជាគោលដៅ គឺបានអនុវត្តឱ្យគ្រប់ភូមិទាំងអស់ ក្លាយជាភូមិដែលគ្មានគ្រឿងញៀនផងដែរ។

    ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធ បានក្រើនរំលឹកថា(យើងត្រូវនិយាយថាទេចំពោះគ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល)។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ គ្រប់ស្រទាប់វ័យ គ្រប់មជ្ឈដ្ឋាន និងគ្រប់វិស័យ ជាពិសេសសិស្សានុសិស្ស សូមបន្តអនុវត្តស្មារតីជាតិរបស់យើង គឺចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមដោះស្រាយ និងលុបបំបាត់ទាំងអស់គ្នា។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here