រដ្ឋបាលខេត្តកំពង់ធំ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ចំពោះកុមារអាយុ០៣ឆ្នាំ ដល់ក្រោម០៥ឆ្នាំ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ

0
196

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ធំ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ចំពោះកុមារអាយុ០៣ឆ្នាំដល់ក្រោម០៥ឆ្នាំ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ នៅទូទាំងខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ញឹក បានខេងអភិបាលរងខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំប្រធានមន្ទីរជុំវិញខេត្តច្រើនរូបផងដែរ។

ឯកឧត្តម ញឹក បានខេងអភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ថា សម្រាប់ខេត្តកំពង់ធំ លទ្ធផលវ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដែលជាជានួយពីប្រទេសចិនគឺទទួលបានលទ្ឋផលល្អ។ បន្ថែមពីនេះទៀតឯកឧត្តមអភិបាលរងខេត្ត បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមរយៈការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ដូសទី១ ដូសទី២ ដូសទី៣(ដូសជំុញ) និងដូសទី៤គឺចាប់ពី៤ខែរហូតដល់៦ខែទើបចាក់បាន បន្ថែមមួយទៀតគឺបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ចំពោះកុមារអាយុ០៣ឆ្នាំ ដល់ក្រោម០៥ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ នៅទូទាំងខេត្តកំពង់ធំ។

ជាមួយគ្នានេះឯកឧត្តមអភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តកំពង់ធំសម្រេចបានក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផល ជិត៩៩ភាគរយ នៃផែនការ១០លាននាក់ ចំពោះប្រជាពលរដ្ឋ និងកុមារដែលមានអាយុចាប់ពី០៣ឆ្នាំឡើង។

ក្នុងនោះដែល ឯកឧត្តមអភិបាលរងខេត្ត បានអំពាវនាវដល់រដ្ឋបាលខេត្ត និងជំរុញឱ្យអាជ្ញាធរមូលដ្ឋាន បន្តចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យមកទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ព្រមទាំងឱ្យបងប្អូនប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង(ដូសជំរុញ)លើកទី៣ និងលើកទី៤ ពិសេសកុមារចាប់ពីអាយុ០៣ឆ្នាំ រហូតដល់ក្រោម០៥ឆ្នាំនៅតាមមណ្ឌលសុខភាពដែលនៅជិតបំផុតតាមមូលដ្ឋាន និងបន្តរក្សាអនុវត្តវិធានការនូវ (បីកុំបីការពារ)តាមការណែនាំរបស់ក្រសួងសុខាភិបាល។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here