អភិបាលខេត្តកំពង់ធំ បានណែនាំដល់ម្ចាស់អាជ៏វកម្មទូកដរត្រូវគិតគូរពីសុវត្ថិភាពអ្នកឆ្លងជាចាំបាច់

0
34

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលខេត្តកំពង់ធំ បានណែនាំដល់ម្ចាស់អាជ៏វកម្មទូកដរត្រូវគិតគូរពីសុវត្ថិភាពអ្នកឆ្លងជាចាំបាច់

      (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក្រុមការងារថ្នាក់ខេត្ត លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ និងលោកមេឃុំ បានចុះពិនិត្យទីតាំងទូកដរចម្លងនៅក្នុងភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ  ។

   នៅក្នុងឱកាសចុះពិនិត្យទីតាំងទូកដរ ឯកឧត្តម ងួន រតនៈ បានជួបជាមួយនឹងក្មួយៗសិស្សានុសិស្ស បានណែនាំដល់ក្មួយៗ ត្រូវតែមានការប្រុងប្រយ័ត្ននៅពេលឡើងទូក មិនត្រូវប្រឡែងនៅលើទូក ត្រូវពាក់អាវពោងសុវត្ថិភាពឱ្យបានត្រឹមត្រូវ សូមឱ្យក្មួយៗត្រូវរៀនហែលទឹកឱ្យបានគ្រប់ៗគ្នា។

     ឯកឧត្តមអភិបាលខេត្តកំពង់ធំ ក៏បានណែនាំដល់ម្ចាស់អាជីវកម្មទូកដរត្រូវយកចិត្តទុកដាក់អំពីបញ្ហាសុវត្ថិភាពជាចាំបាច់ ។ ត្រូវពិនិត្យមើលលក្ខណៈបច្ចេកទេសរបស់ទូកឱ្យបានជាប្រចាំ ហើយប្រសិនបើមានបងប្អូនប្រជាពលរដ្ឋមិនពាក់អាវពោងសុវត្ថិភាពគឺមិនត្រូវឱ្យគាត់ឆ្លងឡើយ។

      ឯកឧត្តមបានបន្ថែមទៀតថា ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្សត្រូវឆ្លងស្ទឹងជារៀងរាល់ថ្ងៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ទូកដរមួយគ្រឿងដែលមានលក្ខណៈសម្បត្តិត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ទុកសម្រាប់ចម្លងនៅទីនេះផងដែរ។

      ឯកឧត្តមក៏បានណែនាំបន្ថែមនៅពេលដែលទទួលបានទូកថ្មីមកចម្លង ម្ចាស់អាជីវកម្មទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាទូកឱ្យបានល្អ និងប្រើប្រាស់បានយូរអង្វែង ដើម្បីជាប្រយោជន៍ដល់ម្ចាស់អាជីវកម្មផង និងដើម្បីសុវត្ថិភាពដល់អ្នកឆ្លងផង។

      ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើតគណៈកម្មការដើម្បីគ្រប់គ្រង និងថែក្សាទូកឱ្យបានច្បាស់លាស់  ហើយគណៈកម្មការត្រូវមានភារកិច្ច ត្រួតពិនិត្យដំណើរការអាជីវកម្ម និងការត្រួតពិនិត្យលើកិច្ចសន្យារបស់ម្ចាស់អាជីវកម្ម ទាំងអស់ ព្រមទាំងត្រួតពិនិត្យ និងថែរក្សា ជួសជុលទូកផងដែរ។

      សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ មានឧបទ្ទវហេតុលិចទូកចម្លងបានកើតឡើងនៅភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ   បានបណ្ដាលឱ្យសិស្សសាលាអនុវិទ្យាល័យឈូក០១នាក់បានបាត់បង់ជីវិតឈ្មោះ អ៉ីន សុភ័ក្រ អាយុ ១៣ឆ្នាំ រៀនថ្នាក់ទី៧  មានទីលំនៅភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here