ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្តដឹកនាំកម្លាំងចម្រុះ ត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើកម្មសិទ្ធិ នៅតំបន់ព្រៃសហគមន៍ជាំស្មាច់ ស្ថិតក្នុងភូមិសាស្រ្តស្រុកសណ្ដាន់ 

0
83

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្តដឹកនាំកម្លាំងចម្រុះ ត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើកម្មសិទ្ធិ នៅតំបន់ព្រៃសហគមន៍ជាំស្មាច់ ស្ថិតក្នុងភូមិសាស្រ្តស្រុកសណ្ដាន់ 

      (ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងទាំងបី មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ រួមជាមួយលោកប្រធាន អនុប្រធាន ព្រៃសហគមន៍ បានទៅត្រួតពិនិត្យសកម្មភាពការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិ របស់ក្រុមជនល្មើសមួយចំនួនក្នុងតំបន់សហគមន៍ជាំស្មាច់ ស្ថិតក្នុងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ  ។

      លោក សែត រឿន ប្រធានសហគមន៍ជាំស្មាច់ បានបញ្ជាក់ថា កន្លងទៅថ្មីៗនេះក្នុងចន្លោះពីខែ កុម្ភៈ ដល់មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានក្រុមជនល្មើសមួយក្រុម បានលួចកាប់ទន្ទ្រានព្រៃឈើនៅក្នុងតំបន់សហគមន៍ជាំស្មាច់នេះ ប្រមាណ១០ហិកតា នៅចំកណ្ដាលព្រៃសហគមន៍តែម្ដង ដោយមានអ្នកនៅពីក្រោយខ្នង។ បច្ចុប្បន្ននេះសហគមន៍ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានកំណត់មុខសញ្ញាជនល្មើសរួចហើយ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ និងបានសំណូមពរដល់គ្រប់បណ្ដាស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេត្តាជួយចាត់វិធានការម៉ឺងម៉ាត់ក្នុងការ ការពារ គ្រប់គ្រងព្រៃសហគមន៍ជាំស្មាច់នេះឲ្យនៅគង់វង្សជារៀងរហូត ដើម្បីទុកជាសម្បត្តិធនធានធម្មជាតិ ពិសេសសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត។

      ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការ ការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានថ្លែងនូវការសោកស្ដាយ ចំពោះការបាត់បង់នូវធនធានធម្មជាតិ ដែលត្រូវរងការកាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ជនល្មើស និងបានណែនាំដល់មន្ត្រីជំនាញ ដែលមានការពាក់ព័ន្ធ រួមជាមួយកងកម្លាំងចម្រុះ ត្រូវគ្រប់គ្រងឲ្យបាននូវផ្ទៃដី ដែលបានកាប់ទន្ទ្រានយកដោយខុសច្បាប់ទាំងនេះឲ្យនៅគង់វង្ស នឹងត្រូវស្រាវជ្រាវវែករកមុខសញ្ញាជនល្មើស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ  និងបានសំណូមពរដល់លោកប្រធាន អនុប្រធាន ព្រៃសហគមន៍ជាំស្មាច់ បន្តសកម្មភាពការពារទប់ស្កាត់កុំឲ្យមានការកើនឡើងនូវបទល្មើសធនធានធម្មជាតិជាថ្មីទៀត ក្នុងករណីចាំបាច់ត្រូវរាយការណ៍សុំកម្លាំងអន្តរាគមន៍ជាបន្ទាន់ ដើម្បីចាត់វិធានការម៉ឺងម៉ាត់ក្នុងការបង្រ្កាបឲ្យទាន់ពេលវេលាផងដែរ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here