កម្លាំងជំនាញសង្កាត់រដ្ឋបាលជលផលស្រុក ក្នុងខេត្តកំពង់ធំនៅតែបន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាប បិទឡូនេសាទនៅរដូវត្រីពង

0
101

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កម្លាំងជំនាញសង្កាត់រដ្ឋបាលជលផលស្រុក ក្នុងខេត្តកំពង់ធំនៅតែបន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាប បិទឡូនេសាទនៅរដូវត្រីពង

     (កំពង់ធំ)÷ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤លោក កែវ សុឃឿន នាយសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) ចូលរួមជាមួយកម្លាំងទីបញ្ជាការស្រាលស្រុកតាំងគោក ចុះល្បាតដីព្រៃលិចទឹក(តំបន់៣) ជាក់ស្តែងពុំប្រទះមានបទល្មើសនោះទេ។  លោកកែវ សុឃឿន បានផ្សព្វផ្សាយសេចក្តីជូនដំណឹងពីរដូវបិទនេសាទដល់អ្នកនេសាទ ដើម្បីទប់ស្កាត់កុំឱ្យនេសាទជាលក្ខណៈទ្រង់ទ្រាយធំ ធ្វើឱ្យផុតពូជត្រីផងដែរ។

     ជាមួយគ្នានេះផងដែរលោក គន ចាន់សីហា សង្កាត់រដ្ឋបាលជលផលស្រុកស្ទោង ចូលរួមជាកម្លាំងទីបញ្ជាការស្រាល ចុះល្បាតដីព្រៃលិចទឹក(តំបន់៣) ក្នុងភូមិសាស្រ្តស្រុកស្ទោង ជាក់ស្តែងពុំប្រទះមានបទល្មើសនោះទេ។

      លោក ហួន ផល សង្កាត់រដ្ឋបាលជលផលឃុំពាមបាង  សហការជាមួយកម្លាំងជំនាញ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ប្រលិចច្រកែង និងកន្លែងអភិរក្សជលផលបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
  
      ក្រុមកម្លាំងចម្រុះបានចុះទប់ស្កាត់និងបង្ក្រាបបទល្មើសបញ្ជាក់ស្ដែងក្នុងនោះលទ្ឋផលអនុវត្តបាន(០២ករណី) បានរុះរើ បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ និង ឧបករណ៍នេសាទជាលក្ខណៈគ្រួសារ មងរាយ នៅក្នុងកន្លែងអភិរក្សជលផលបាឡត នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន០៦របាំង ប្រវែង៥៥០ម៉ែត្រ ឡុកចំនួន០៦គ្រឿង លូចំនួន១២មាត់ បង្គោលចំនួន៤៥០ដើម ចាក់ត្រីប្រលែងចំនួន១០គីឡូក្រាម មងរាយប្រវែង៣២០០ម៉ែត្រ(ក្រឡា៦
ហ៊ុន សម្រុង ១,៥ ម៉ែត្រ)។

       លោក ហួន ផល សង្កាត់រដ្ឋបាលជលផលឃុំពាមបាង បានផ្សព្វផ្សាយសេចក្តីជូនដំណឹងដល់សាធារណជន និងអ្នកនេសាទទាំងអស់គឺ នៅរដូវបិទនេសាទសម្រាប់ការធ្វើនេសាទក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវយកចិត្តទុកដាក់និងចូលរួមអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល។ ចំពោះដែននេសាទទឹកសាបសម្រាប់ខេត្តកំពង់ធំ នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទជាលក្ខណៈគ្រួសារ ដើម្បីការពារពូជត្រីឱ្យបាននៅគង់វង្ស។

  
                  

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here