កងរាជអាវុធហត្ថខេត្តកំពង់ធំប្រជុំឆ្លងរបាយការណ៍ ការអនុវត្តតួនាទី ភារកិច្ចវឌ្ឍនភាពការងារ និងធ្វើកំណែទម្រង់ ប្រចាំខែមិថុនា ទិសដៅខែកក្កដា  និងប្រចាំឆមាសទី១ ទិសដៅឆមាសទី២ ឆ្នាំ២០២៤  

0
73

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កងរាជអាវុធហត្ថខេត្តកំពង់ធំប្រជុំឆ្លងរបាយការណ៍ ការអនុវត្តតួនាទី ភារកិច្ចវឌ្ឍនភាពការងារ និងធ្វើកំណែទម្រង់ ប្រចាំខែមិថុនា ទិសដៅខែកក្កដា  និងប្រចាំឆមាសទី១ ទិសដៅឆមាសទី២ ឆ្នាំ២០២៤  

ខេត្តកំពង់ធំ៖  – ថ្មីៗនេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពងធំ លោក ឧត្តមសេនីយ៍ត្រី  មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រជុំឆ្លងរបាយការណ៍ការអនុវត្តតួនាទី ភារកិច្ចវឌ្ឍនភាពការងារ និងធ្វើកំណែទម្រង់កងរាជអាវុធហត្ថ ប្រចាំខែមិថុនា ទិសដៅខែកក្កដា  និងប្រចាំឆមាសទី១ ទិសដៅឆមាសទី២ ឆ្នាំ២០២៤ ។  
   កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត  នាយ នាយសេនាធិការរង  ប្រធានមន្ទីរ  នាយការិយាល័យទាំង៣ ប្រធានអង្គភាព និងមេបញ្ជាការមូលដ្ឋាន ក្រុង ស្រុកទាំង៩ សរុប៣៤នាក់ (នារី៣នាក់) ។

ក្នុងឪកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានធ្វើការ ផ្សព្វផ្សាយសេចក្តីសម្រេចបែកចែកភារ:កិច្ច ជូនមេបញ្ជាការរងទទួលជំនាញនិមួយៗ និងផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរ:ភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យដល់អាវុធហត្ថគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ជាមន្ត្រីនគរបាលយុត្តិធម៌ រឹងប៉ឹង ទន់ភ្លន់ តែមិនទន់ជ្រាយ ។ នឹងមិនអនុញ្ញាតឲ្យនាយទាហាន នាយទាហានរង ពលទាហានគ្រប់រូប ប្រព្រឹត្តិអំពើអសីលធម៌ ប្រើប្រាស់សិទ្ធិអំណាចតួនាទីជានគរបាលយុត្តិធម៌ ទៅសំឡុតគំរាមកំហែងប្រជាពលរដ្ឋជាដាច់ខាត ។

  
    

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here