លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អញ្ជើញសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង៧ នៃស្រុកប្រាសាទបល្ល័ង្ក 

0
73

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អញ្ជើញសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង៧ នៃស្រុកប្រាសាទបល្ល័ង្ក 

        (កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ 
នៅស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានរៀបចំពិធីប្រកាសសមាសភាព ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង៧ នៃស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ឧកញ៉ា លោក-លោកស្រីជាសមាជិកសមាជិកាក្រុមការងារថ្នាក់ខេត្ត និងជាប្រធាន អនុប្រធាន សមាជិកសមាជិកាគណបក្សស្រុក និងគណបក្សឃុំចូលរួមប្រមាណ៧០០នាក់។

     លោក វណ្ណៈ សោភានិត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបល័្លង្គ បានបញ្ជាក់ពីរបាយការណ៍សង្ខេបស្តីពីលទ្ធផលរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ដោយបានលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធ ពីអាជ្ញាធរខេត្ត/ស្រុក និង ការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងសមិទ្ធផលសេដ្ឋកិច្ច និងសង្គម ដោយខិតខំ លើកកម្ពស់ការការអនុវត្ត គោលនយោបាយ ជាយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាល តាមរយៈស្ថាប័នពាក់ព័ន្ធ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

      លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ក៏បានថ្លែងអំណរគុណ ដល់ក្រុមការងារថ្នាក់ស្រុក/ឃុំ និងអាជ្ញាធរទាំងអស់ ដែលបានខិតខំបំពេញការងារ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ សំខាន់លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ធ្វើឱ្យខេត្តទទួលបានជ័យជំនះត្រចះត្រចង់។
លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ក៏បានស្នើឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់បន្តបម្រើមូលដ្ឋានអស់ពីចិត្តពីថ្លើម បន្តអនុវត្តត្រឹមត្រូវតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋាននានា របស់គណបក្សប្រជាជនកម្ពុជា និង អនុវត្តឱ្យបានល្អតាមគោលការណ៍ណែនាំចាត់តាំង របស់គណបក្ស។

     ក្នុងឱកាសនេះដែរ លោកអ្នកឧកញ៉ា បណ្ឌិត ប្រធានក្រុមការងារគណបក្សស្រុកក៏បាននាំយកនូវអំណោយជាថវិកាប្រគល់ជូនគណបក្សស្រុក គណបក្សឃុំ កងកម្លាំងប្រដាប់អាវុធ និងសជិកសមាជិកាដែលអញ្ជើញចូលរួមផងដែរ ដែលសរុបជាទឹកប្រាក់អស់ប្រមាណជា ១៤០.០០០.០០០ រៀល។

        បន្ទាប់ពិធីប្រកាសនេះត្រូវបានបញ្ចប់ លោកអ្នកឧកញ៉ា បណ្ឌិត បានអញ្ជើញចូលរួមពិសារអាហារសាមគ្គីជាមួយប្រធាន អនុប្រធាន និងសមាជិកសមាជិកគណបក្សប្រកបដោយភាពស្និតស្នាលបំផុត។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here