ឯកឧត្តម យូ សិរីវុឌ្ឍ អញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាកសាងសមាជិកគណបក្សនូវមូលដ្ឋានខេត្តកំពង់ធំ ចំនួន០៥រូប

0
63

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឯកឧត្តម យូ សិរីវុឌ្ឍ អញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាកសាងសមាជិកគណបក្សនូវមូលដ្ឋានខេត្តកំពង់ធំ ចំនួន០៥រូប

     (កំពង់ធំ)÷ ក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន០៥រូប ស្ថិតក្រោមការគ្រប់គ្រងដឹកនាំរបស់ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី/ខេត្ត ដែលមានឯកឧត្តម យូ សិរីវុឌ្ឍ ជាប្រធាន និងមានភារកិច្ចចូលរួមសហការជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដើម្បីធ្វើការងារចលនាកសាងសមាជិកគណបក្សនៅតាមមូលដ្ឋាន។

     កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ញឹក បានខេង សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។ ឯកឧត្តមអនុប្រធាន ឯកឧត្តមនិងលោកលោកស្រីសមាជិកក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានរាជធានី/ខេត្ត/ក្រុង/ស្រុក និងសមាជិកសមាជិកាសរុបចំនួន៨៥នាក់ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

         ឯកឧត្តម ញឹក បានខេង សមាជិកគណៈកម្មាធិការកណ្ដាល បានថ្លែងថាប្រជាជនកម្ពុជាបាន និងកំពុងតែបន្តទទួលផលដ៏ធំធេងពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ពោលគឺទទួលបាននូវសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ យ៉ាងពេញលេញ។ ត្រូវប្តេជ្ញាការពារនូវសុខសន្តិភាព ស្ថិរភាព និងចូលរួមក្នុងការអភិវឌ្ឍនេះ ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់គណបក្ស ប្រជាជនកម្ពុជា ដែលគណបក្សមួយនេះ បានរួមសុខរួមទុក្ខជាមួយប្រជាជន តាំងពីគ្រាលំបាកបំផុតមកហើយ ។

      ឯកឧត្តម យូ សិរីវុឌ្ឍ ជាប្រធាន និងមានភារកិច្ចចូលរួមសហការជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ថា សូមអរគុណដល់សមាជិកគណបក្សប្រជាជនកម្ពុជាចំនួន០៥រូប ដែលបានលះបង់ពីគណបក្សដទៃ មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីជួយចលនាដល់សមាជិកគណបក្សដទៃទៀតមកបន្តរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា កាន់តែរីកចម្រើននៅតាមមូលដ្ឋានជាបន្តបន្ទាប់។ ចូលរួមផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋាន ទៅដល់សមាជិកផ្សេងទៀតយល់កាន់តែច្បាស់ និងសម្រេចចិត្ត ដើម្បីបង្កើតជាសមាជិកគណបក្សប្រជាជនកម្ពុជាឱ្យបានច្រើនជាលំដាប់។

    គួរបញ្ជាក់ផងដែរថា ការចាត់តាំងក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពង់ធំ មាន សមាសភាព០៥រូបដូចខាងក្រោម៖ ១- លោក ឆាយ ចែង ប្រធាន។ ២- លោក លន ឡាំឡុង អនុប្រធាន។ ៣- លោក ស៊ុន ធន់ សមាជិក។ ៤-លោក គ្រឿង វិជ្ជា សមាជិក
៥- លោក គង់ ប៊ុនរី សមាជិក។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here