ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងក្លោងងទ្វារ នៅវត្តអន្លង់គង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

0
168

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ) ÷ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្តម ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងឯកឧត្តម ឃួន សុវណ្ណទីប្រឹក្សាគណៈសង្ឃនាយកមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយលោកយាយ លោកតា លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស ក្នុងពិធីបុណ្យឆ្លងក្លោងទ្វារ ស្ថិតនៅភូមិក្យូវ ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

ទន្ទឹមនេះផងដែរឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ដូច្នេះសូមឱ្យលោកយាយលោកតាទាំងអស់ ត្រូវតែអនុវត្ត និងគោរពឲ្យបានល្អប្រសើរ សម្រាប់ឱ្យក្មេងជំនាន់ក្រោយ អនុវត្តតាមផងដែរ។ ការកសាងសមិទ្ធផលនានានៅក្នុងវត្ត ឱ្យមានការរីកចំរើនជាលំដាប់ដោយសារពុទ្ធបរិស័ទ គណៈកម្មការវត្ត និងប្រជាពលរដ្ឋ ទាំងអស់ចេះសហការគ្នា សាមគ្គីភាពគ្នា ខិតខំរៀបចំ និងប្រមូលថវិកាពីសប្បុរសជននានា ដើម្បីយកមកកសាងវត្តឱ្យមានរីកចម្រើនភាពជឿនលឿនបន្ថែមទៀត។

ឯកឧត្តមបានបន្តមកទៀត អរគុណ!សន្តិភាពទាំងអស់នេះហើយដែលប្រជាពលរដ្ឋយើងទាំងអស់ត្រូវការសុខសន្តិភាព ដើម្បីចូលរួមក្នុងវិស័យព្រះពុទ្ធសាសនាអោយបានយូរអង្វែងជានិរន្តរ៍។

ជាចុងក្រោយឯកឧត្តមក៏បានផ្តាំផ្ញើ ដល់អ្នកចូលរួមទាំងអស់ ឲ្យចៀសឆ្ងាយពីគ្រឿងញៀន បើកបរគោរពច្បាប់ចរាចរណ៍និងពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ទប់ស្កាត់នូវបទល្មើសផ្សេងៗ។ សូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់អស់អញ្ជើញកាត់ខ្សែបូរ ដាក់ឲ្យប្រើប្រាស់នៅក្លោងទ្វារវត្ត និងសមិទ្ធផលនានាជាកិច្ចបង្ហើយបុណ្យ។

គួរបញ្ជាក់ផងដែរថាក្លោងទ្វារវត្តអន្លង់គង កសាងឡើងដោយលោក អេង ស៊ុនធី និងក្រុមគ្រួសារក៍បានកសាងក្លោងទ្វាចូលទៅក្នុងវត្ត រួចរាល់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ដោយចំណាយថវិកាអស់ ៨០១៩ដុល្លា។ព្រមទាំងបានចាក់ដីបន្ថែមនៅមុខក្លោងទ្វាអស់ថវិកាចំនួន៥.៤០០.០០០រៀល។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here