
ព្រះវិហារ. បែកធ្លាយ លោកឧត្តមសេនីយ៍ទោ អុំ វណ្ណា អនុប្រធាន នាយកដ្ឋាន ប្រឆាំង បទល្មើស សេដ្ឋកិច្ច ក្រសួង មហាផ្ទៃ និងជាប្រធានក្រុមការងារបង្រ្លាបបទល្មើសធនធានធម្មជាតិ តែបែរជាមក ប្រកបមុខ របររកស៊ី.ប្រមូលទិញឈើដោយខុសច្បាប់ឲ្យទៅក្រុមហ៊ុនមួយ ដោយឥតខ្លាចញញើតច្បាប់ឡើយ។
យោងតាម ប្រភព ព័ត៌មាន ច្បាស់ការ បានបញ្ជាក់ថា លោកឧត្ តមសេនីយ៍ទោ អុំ វណ្ណា ចាត់តាំងមន្រ្តីក្រោមឪវាទរបស់ខ្លួន ប្រមូល ទិញ ឈើ ខុស ច្បាប់ និងកាងឈើពីក្រៅចូលមកក្នុងក្រុមហ៊ុន.នៅចំនុច ក្រុម ទី ១ របស់ ក្រុម ហ៊ុន បាយស៊ីអូធឹក ស្ថិត នៅ ភូមិ អន្សោងធ្លាក់ ឃុំ កំពង់ ចាម ស្រុក សំបូរ ខេត្ត ក្រចេះ ។
ដោយមាន ការ ពាក់ ព័ន្ធ និង ក្រុម ហ៊ុន ដោនផ្លានថេសិន.ស្ថិតនៅ ក្នុង ភូមិ ត្មាតប៉ើយ ឃុំព្រីងធំ ស្រុក ជាំ ក្សាន្ត ខេត្ត ព្រះវិហារ លោក ឧត្តម សេនីយ៍ បាន ប្រមូល ទិញ ឈើ ដោយ ខុសច្បាប់. ដើម្បី ដឹកជញ្ជូន យកទៅលាក់ទុក នៅក្នុង ឃ្លាំង ក្រុម ហ៊ុន អង្គរផ្លាយហ្វួត ស្ថិត ក្នុង ភូមិ ជ្រោយ មេត្រី ឃុំឬស្សីជ្រោយ ស្រុក មុខកំពូល ខេត្ត កណ្តាល ដើម្បី ត្រៀម ដាក់ចូកទូកុងន័រ សម្រាប់ ដឹកជញ្ជូន ឈើ ខុសច្បាប់ ចេញទៅក្រៅប្រទេស។
សកម្មភាព.ថ្នាក់ លោកឧត្តតមសេនីយ៍ទោ ប្រព្រឹត្ត ទង្វេដោយមិនប្រកតិនេះ ត្រូវ បាន មហាជន សើចចំអក ថា សម្តេច ខំទុកចិត្ត អោយតួនាទី និងឋាន:ខ្ពង់ខ្ពស់ សម្រាប់ ដឹកនាំបង្រ្កាបបទល្មើសធនធានធម្មជាតិ បែរជាយកតួនាទីបុណ្យស័ក្កមកប្រឡាក់ប្រឡូកនិងបទល្មើសព្រៃឈើទៅវិញ។
មហា ជន.ក៏ដូចជា មន្រ្តី ឃ្លាំមើល ការអនុវត្ត ច្បាប់ របស់ ក្រសួង មហាផ្ទៃ.ក្នុង ការរបង្រ្កាប បទល្មើស សេដ្ឋកិច្ច បានសុំទទួចដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេត្តាជួយ បើក ការ ស៊ើបអង្កេត ករណី ដែល បាន រាបរៀបខាង ដើម្បី រក្សាធនធានសម្បត្តិរដ្ឋ ជាផលប្រយោជន៍ជាតិផង៕