ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនស្រុកស្ទោង បានលើកឡើងថា ការប្រគល់ថវិកាសង្គ្រោះមរណៈ គឺជាការយកចិត្តទុកដាក់ដល់គ្រួសារអតីតយុទ្ធជនពីប្រមុខរាជរដ្ឋាភិបាល

0
29

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនស្រុកស្ទោង បានលើកឡើងថា ការប្រគល់ថវិកាសង្គ្រោះមរណៈ គឺជាការយកចិត្តទុកដាក់ដល់គ្រួសារអតីតយុទ្ធជនពីប្រមុខរាជរដ្ឋាភិបាល

      (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៣ ខែមិថុនាឆ្នាំ ២០២៤ លោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុវជនកម្ពុជា ស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញប្រគល់ថវិកាបេឡាសង្គ្រោះមរណៈជូនគ្រួសារសពអតីតយុទ្ធជន នៅក្នុងឃុំកំពង់ចិនជើង និងគ្រួសារពលី នៅឃឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

     ធ្លៀតក្នុងឱកាសនេះលោក សាយ គឹមឡម ក៏បានពាំនាំផ្ដាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តមងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាប្រវត្តិធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ្រ ចន្ទមុន្នី សម្ដេចតែងតែគិតគូរ យកចិត្តទុកដាក់ដល់អតីតយុវជនកម្ពុជា និងគ្រួសារគ្រប់ពេលវេលា។

       ជាការចូលរួមរំលែកទុក្ខជាមួយគ្រួសារសព និងគ្រួសារនៅពេលនេះលោក សាយ គឹមឡម បានលើកឡើងថា ការប្រគល់ថវិកាបេឡាសង្គ្រោះមរណៈជូនដល់គ្រួសារសពអតីតយុទ្ធជនកម្ពុជា និងគ្រួសារពលីគឺជាការ យកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល គាំពារសេដ្ឋកិច្ចគ្រួសារ និងថ្លែងអំណរគុណក្រៃលែងដល់គ្រួសារសពដែលបានបញ្ជូន សាច់ញាតិ សមាជិក គ្រួសារ និងពលីសព្វបែបយ៉ាង ទាំងសាច់ស្រស់ឈាមស្រស់ ព្រមទាំងអាយុជីវិត ដើម្បីបុព្វហេតុជាតិសាសនាព្រះមហាក្សត្រ ជាគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើគ្រួសារអតីតយុទ្ធជនកម្ពុជាគ្រប់កាល:ទស:។

     គូរបញ្ជាក់ផងដែរថា ការប្រគល់ថវិកាបេឡាសង្គ្រោះមរណៈនៅពេលនេះមានចំនួន៤លានរៀល ជូនដល់គ្រួសារសពអតីតយុទ្ធជនគឺលោក លឹម សម្បត្តិ ដែលបានទទួលមរណភាពកាលពីថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០២៤ នៅភូមិត្នោត ឃុំកំពង់ចិនជើង ដោយរោគាពាធ និង៤លានរៀល ជូនគ្រួសារពលី គឺលោកស្រី ស៊ុន នី ដែលបានទទួលមរណភាពកាលពីថ្ងៃទី២០ ខែឧសភាឆ្នាំ ២០២៤ ដោយរោគាពាធ នៅភូមិទ្រា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here