ក្រសួងអធិការកិច្ច និងរដ្ឋបាលខេត្តកំពង់ធំ បន្តរៀបចំវេទិការសាធារណៈនៅឃុំបារាយណ៍ 

0
24

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ក្រសួងអធិការកិច្ច និងរដ្ឋបាលខេត្តកំពង់ធំ បន្តរៀបចំវេទិការសាធារណៈនៅឃុំបារាយណ៍ 

     (កំពង់ធំ)៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ន
នៅសាលាស្រុកបារាយណ៍ លោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ ក្រសួងអធិការកិច្ចបានថ្លែងថា ក្រសួងអធិការកិច្ច មានតួនាទីភារកិច្ចស្នូល គឺលើអធិការកិច្ចគ្រប់ក្រសួងស្ថាប័ននៅព្រះរាជាណាចក្រកម្ពុជា គឺគោលបំណងកែលម្អ បង្ក្រាប និងប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ ឬបង្ក្រាបនូវបេសកកម្មគោលយោបាយចរាចរណ៍ជាយថាហេតុ។

     លោកជំទាវក៏មានប្រសាសន៍ថា ក្រសួងអធិការកិច្ច គឺជាក្រសួងអធិការកិច្ចសម្រួច​ការងារបេសកកម្ម ទៅលើអធិការកិច្ចគ្រប់វិស័យនៅ​ព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងនោះដែរ ប្រជពលរដ្ឋត្រូវជ្រាបថាក្រសួងអធិការកិច្ច គឺជាភ្នែក ជាត្រចៀកហើយក៏ជាមិត្តស្និទ្ធជាមួយប្រជាពលរដ្ឋគ្រប់រូប។

      លោកជំទាវបានសំណូមពរបងប្អូននូវរាល់កង្វល់ដោះស្រាយនៅកន្លែងនេះផ្ទាល់ហើយសុំជូនបងប្អូនជ្រាបដែរថាការដោះស្រាយបញ្ហានីមួយៗ សូមទទូចចិត្តបងប្អូនប្រជាពលរដ្ឋវិញថា ការដោះស្រាយមានដំណាក់ការ ដំណាក់ការមួយៗ ។

      ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា វេទិកាសាធារណៈនេះ បានធ្វើឡើងក្នុងគោលបំណងផ្តល់​ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ បានចូលសំដែងមតិ ឬផ្តល់យោបល់ទាក់ទងទៅនឹងទុក្ខកង្វល់ ពិសេសទៅនឹងគោលការណ៍ភូមិឃុំមានសុវត្ថិភាព និងរួមគ្នាដោះស្រាយផ្តល់ភាពសុខសាន្ត​ជូនប្រជាពលរដ្ឋក្នុង​មូលដ្ឋាន។ ដូចនេះរាល់វេទិការសាធារណៈនៅគ្រប់មូលដ្ឋាន បងប្អូនប្រជាពលរដ្ឋត្រូវហ៊ាននិយាយការពិត​នូវរាល់ចំណុចសកម្ម និងចំណុចអសកម្ម ដែលកើតមាននៅក្នុងមូលដ្ឋានតាមរយៈវេទិកាសាធារណៈ ព្រោះថា វេទិកានេះត្រូវបានបង្កើតឡើងដើម្បីផ្តល់​ឱកាសឲ្យបងប្អូនបញ្ចេញយោបល់ ដើម្បីធ្វើការកែលម្អភាពចន្លោះប្រហោង​របស់​មូលដ្ឋាន អោយកាន់តែមានប្រសិទ្ធភាព។

    ឯកឧត្តមអភិបាលរងខេត្ត ក៏បានបញ្ជាក់ទៀតថា ភារកិច្ចរបស់ក្រុមការងារថ្នាក់ជាតិ គឺមានតួនាទីលើកកម្ពស់ការដឹកនាំ សម្រប សម្រួល និងគាំទ្រដល់រដ្ឋបាល ថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្ដល់សេវា ការអភិវឌ្ឍមូលដ្ឋាន និងការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប៉ុន្តែមិនមានតួនាទីឬសិទ្ធិសម្រេច កិច្ចការជំនួសក្រសួង និងស្ថាប័ននានានោះឡើយ ហើយក៏ពុំអាច ចាត់ចែងកិច្ចការជំនួសរដ្ឋបាល ថ្នាក់ក្រោមជាតិ និង អាជ្ញាធរមានសមត្ថកិច្ចនានានោះដែរ៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here