អភិបាលស្រុកស្ទោង អញ្ជើញកាត់ខ្សែបូរ សម្ពោធអគារសិក្សាដែលមានតម្លៃជាង បីរយលានរៀល នៅបឋមសិក្សាស្វាយរៀង ជាថវិការមូលនិធិឃុំ

0
27

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលស្រុកស្ទោង អញ្ជើញកាត់ខ្សែបូរ សម្ពោធអគារសិក្សាដែលមានតម្លៃជាង បីរយលានរៀល នៅបឋមសិក្សាស្វាយរៀង ជាថវិការមូលនិធិឃុំ

     (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី១ខ្នង ជូនសិស្សានុសិស្សសិក្សារៀនសូត្រនៅក្នុងភូមិស្វាយរៀង ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។

     ថ្លែងទៅកាន់សិស្សនុសិស្ស លោកគ្រូអ្នកគ្រូ លោកនាយក សហគមន៍ អាណាព្យាបាល នៅពែលនេះ លោកអភិបាលស្រុកស្ទោង បានអំពាវនាវដល់ពួកគាត់ សូមបង្កើនគុណភាពសិក្សារបស់សិស្សានុសិស្ស និងកូនចៅដើម្បីអនាគតប្រទេសជាតិ ជាពិសេសលោកគ្រូអ្នកគ្រូកុំបង្រៀនគួរ នៅក្នុងម៉ោងសិក្សារបស់រដ្ឋ ប្រសិនបើមានការបង្រៀនគួរ នៅម៉ោងបន្ថែមសូមយោគយល់អធ្យាស្រ័យដល់សិស្សានុសិស្ស ដែលមានជីវភាពក្រីក្រ គឺកុំទទួលយកនៅទឹកប្រាក់ពីគាត់។

     ជាមួយគ្នានេះលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងរដ្ឋបាលឃុំរុងរឿងទាំងមូល ដែលបានឯកភាពគ្នាក្នុងការកសាងនូវអគារសិក្សាដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីកូនចៅបានសិក្សារៀនសូត្រជាអ្នកបន្តវេន ដើម្បីឆ្លើយតបទៅនឹងកំណើនសិស្សនៅក្នុងសាលារៀនឲ្យស្របតាមនិយាមផងដែរ។

     លើសពីនេះទៀតលោក សាយ គឹមឡម បានណែនាំដល់គណៈកម្មការសហគមន៍ទឹកស្អាតព្រំស្រី ត្រូវធ្វើការសិក្សានិងបញ្ចុះតម្លៃ ទឹកក្នុង១ម៉ែត្រគីបឲ្យបាន៣០០រៀល ថែមទៀត ពីតម្លៃរាល់ថ្ងៃដែលមានចំនួន១៩០០រៀល ដើម្បីសហគមន៍បានប្រើប្រាស់គ្រប់ៗគ្នា ក៏ដូចជាជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារសមាជិកសហគមន៍ទាំង២៤៥ខ្នងផ្ទះផងដែរ។

     លើសពីនេះទៀតលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការទស្សនៈពិភពលោកដែលបានឧបត្ថម្ភគាំទ្រទាំងស្រុង នូវអាងទឹកនិងប្រព័ន្ធចែកចាយ ដល់សហគមន៍នេះបានទឹកស្អាតប្រើប្រាស់។

     គួរបញ្ជាក់ផងដែរថា អគារសិក្សាដែលកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះមានទំហំ៩ម៉ែត្រ×៤០ម៉ែត្រចែកចេញជា៥បន្ទប់ អស់ថវិកាសរុប៣០៩,០០០,០០០រៀលជាថវិកាមូលនិធិឃុំឆ្នាំ២០២៣ ហើយសិស្សានុសិស្សមានចំនួន១៨៧នាក់ លោកគ្រូអ្នកគ្រូសរុប០៦នាក់។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here