អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំរៀបចំការអភិវឌ្ឍខេត្ត បីឆ្នាំរំកិលគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត របស់ខេត្ត ក្រុង ស្រុក

0
29

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំរៀបចំការអភិវឌ្ឍខេត្ត បីឆ្នាំរំកិលគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត របស់ខេត្ត ក្រុង ស្រុក

កំពង់ធំ៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំកម្មវិធីវិនិយោគសម្រាប់ការអភិវឌ្ឍខេត្ត បីឆ្នាំរំកិល ដោយបានលើកឡើងនូវគម្រោងសកម្មភាពជាអាទិភាពចំបងៗ សម្រាប់រយៈពេល៣ឆ្នាំ ក្នុងការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលប្រើប្រាស់ថវិកាមូលនិធិខេត្ត មូលនិធិក្រុង ស្រុក និងមូលនិធិ ឃុំ សង្កាត់ ឆ្នាំ២០២៣-២០២៤ និងការលើកទិសដៅអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្នាំ២០២៤ និងបណ្តាឆ្នាំខាងមុខ។

ឯកឧត្តមថ្លែងថា កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត បានឆ្លុះបញ្ចាំងពីការអភិវឌ្ឍវិស័យនានានៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ការលើកកម្ពស់គុណភាពសេវាសាធារណៈ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត។ កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត គឺជាផែនទីបង្ហាញផ្លូវ ដើម្បីប្រើប្រាស់ជាមូលដ្ឋានដ៏សំខាន់ក្នុងការធ្វើសេចក្តីសម្រេចចិត្តអំពីការអភិវឌ្ឍខេត្ត ក្របខ័ណ្ឌចំណាយមធ្យម និងថវិកាប្រចាំឆ្នាំរបស់ខេត្ត។

ឯកឧត្តមបានបន្តទៀតថា ដើម្បីធានាបាននូវនិរន្តភាពនៃការអភិវឌ្ឍន៍ខេត្ត កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត យើងត្រូវកំណត់ពី ចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ត្រ សូចនាករ និងចំណុចដៅសំខាន់ៗ ដែលជាសេចក្តីត្រូវការក្នុងមូលដ្ឋាន។

ជាមួយគ្នានេះដែរ ឯកឧត្តមបន្ថែមទៀតថា ការរៀបចំកម្មវិធីវិនិយោគសម្រាប់ការអភិវឌ្ឍខេត្ត បីឆ្នាំរំកិលនេះ នឹងជាប្រយោជន៍ សម្រាប់ការប្រើប្រាស់លើកិច្ចអភិវឌ្ឍន៍របស់ខេត្តឱ្យចំគោលដៅ ដើម្បីសម្រេចគោលបំណង និងចក្ខុវិស័យរបស់ខេត្ត ស្របទៅ តាមតម្រូវការជាមូលដ្ឋានអាទិភាពជាក់ស្តែងរបស់ប្រជាជនទូទាំងខេត្ត និងចូលរួមគាំទ្រដល់កម្មវិធីវិនិយោគរបស់ឃុំ – សង្កាត់ ក្នុងគោលដៅជាយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here