
(កំពង់ធំ)÷ រសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយរបស់មន្ទីរ សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដល់គ្រួសារចំនួន១១៤គ្រួសារ ដែលរងគ្រោះដោយគ្រោះធម្មជាតិ និងខ្យល់កន្ត្រាក់។
ដោយឡែកថ្ងៃនេះ ជាមោទនភាពណាស់ ដែលមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ ដឹកនាំដោយ ឯកឧត្តម អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការខេត្តកំពង់ធំ បានយកអំណោយ មកចែកជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះធម្មជាតិកន្លងទៅនាពេលនេះ។ មានការខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់ អំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ និងបានយកចិត្តទុកដាក់ខ្ពស់បំផុតអំពីជីវភាពរស់នៅ និងទុក្ខលំបាកនានារបស់ពួកគាត់ ដោយសារគ្រោះធម្មជាតិ ដែលត្រូវបានជួបបញ្ហាលំបាកក្នុងការរកទទួលទាន ចិញ្ចឹមជីវិតរបស់ពួកគាត់ កន្លងមកនេះ។ ជាភូមិសាស្ត្រមួយងាយនិង ទទួលរងនូវគ្រោះធម្មជាតិមានដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ និងទឹកជំនន់ជាដើម។ ជារៀងរាល់ឆ្នាំនៅដើមរដូវភ្លៀងធ្លាក់ ស្រុកកំពង់ស្វាយតែងតែមានខ្យល់កន្ត្រាក់រន្ទះបាញ់ធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិរបស់ បងប្អូនប្រជាពលរដ្ឋ ជាច្រើននៅតាមបណ្តាឃុំនីមួយៗ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២១ កាលពីយប់ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០២១ នៅឃុំសាន់គរ បានជួបគ្រោះធម្មជាតិ(ខ្យល់កន្ត្រាក់) បណ្តាល ឱ្យរលំនិងរបើកដំបូលរផ្ទះទាំងស្រុងចំនួន៧៧ខ្នងផ្ទះផងដែរ។
ប្រជាពលរដ្ឋចំនួន១១៤គ្រួសារ ក៏សូមថ្លែងអំណរគុណចំពោះលោកប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវតីសម្បទា និងថ្នាក់ដឹកនាំដែលបានដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋបណ្តាលមកពីគ្រោះធម្មជាតិ ។
គួរបញ្ជាក់ផងដែរថាគ្រួសារដែលរង់គ្រោះដោយធម្មជាតិចំនួន=១១៤គ្រួសារទទួលបាន÷អង្ករ ទឹកស៊ីអ៊ីវទឹកត្រី ភួយ តង់ និងសម្ភារៈមួយចំនួនទៀតផងដែរ។