អភិបាលស្រុកស្ទោង បានណែនាំដល់រដ្ឋបាលឃុំ ត្រូវធ្វើប្រព័ន្ធធារាសាឲ្យបានច្រើនស្អេកស្កះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករ និងកាត់បន្ថយចំណាកស្រុក

0
24

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលស្រុកស្ទោង បានណែនាំដល់រដ្ឋបាលឃុំ ត្រូវធ្វើប្រព័ន្ធធារាសាឲ្យបានច្រើនស្អេកស្កះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករ និងកាត់បន្ថយចំណាកស្រុក

     (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ ២០២៤
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងលោកស្រីចាន់ សុផល ប្រធានអង្គការទស្សនៈពិភពលោកប្រចាំតំបន់ស្ទោង២ និងសហការីបានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ដែលទទួលរងគ្រោះ ដោយភាពរាំងស្ងួតកាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។

     ថ្លែងទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាអាជ្ញាធរឃុំរុងរឿងនៅក្នុងឱកាសនោះលោក សាយ គឹមឡម បានណែនាំដល់រដ្ឋបាលឃុំរុងរឿង ត្រូវយកចិត្តទុកដាក់ខ្ពស់ពីសុខមាលភាពប្រជាពលរដ្ឋ ជាពិសេសត្រូវខិតខំកសាងប្រព័ន្ធធារាសាស្ត្រឲ្យបានច្រើនស្អេកស្កះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករ ឱ្យកាន់តែប្រសើរឡើង និងកាត់បន្ថយចំណាកស្រុក របស់ប្រជាពលរដ្ឋទៅស្រុក/ខេត្ត ឬក៏ប្រទេសផ្សេងដែលអាចនាំឲ្យប្រឈមនឹងហានិភ័យផ្សេងៗ ជាពិសេសការចាញ់បោកមេខ្យល់នៅប្រទេសក្រៅជាដើម។

      លោកបញ្ជាក់បន្ថែមថា កាលណាយើងមានប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធស្រោចស្របបានសុវត្ថិភាពគឺកសិករអាចប្រកបកិច្ចការបង្កបង្កើនផល ដាំដំណាំបានច្រើនរដូវនិងមានចំណូលខ្ពស់ដែលជំរុញកំណើនការងារព្រមទាំងរកចំណូលចូលក្នុងគ្រួសារ។

     ជាមួយគ្នានេះដែរលោកអភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការទស្សនៈពិភពលោកកម្ពុជា ដែលតែងតែសហការនិងឧបត្ថម្ភគាំទ្រជ្រោមជ្រែងសព្វបែបយ៉ាងក្នុងកិច្ចការអភិវឌ្ឍន៍ស្រុកស្ទោងក៏ដូចជាការជួយឧបត្ថម្ភគ្រួសារងាយរងគ្រោះ វិស័យសង្គមកិច្ច អប់រំ និងវិស័យផ្សេងៗទៀតជាច្រើន។

     គួរបញ្ជាក់ផងដែរថា អំណោយដែលបានចែកជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំង៥០គ្រួសារ នៅក្នុងឱកាសនេះជាជំនួយរបស់ប្រទេសម៉ាឡេស៊ី តាមរយៈអង្គការទស្សនៈពិភពលោកកម្ពុជាប្រចាំស្រុកស្ទោង ដែលក្នុងមួយគ្រួសារៗ ទទួលបានូវ÷ អង្ករ១បេ ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួរ មី០១កេស និងទឹកសុទ្ធព០២ប៊ីដុង ដែល១ប៊ីដុងស្មើនឹង ២០លីត្រ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here