ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា នីតិកាលទី៤ ឆ្នាំ២០២៤ ត្រូវបានដំណើរការយ៉ាងរលូន និងចាប់ដំណើរការវេលាម៉ោង ៧.០០ ព្រឹក

0
28

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា នីតិកាលទី៤ ឆ្នាំ២០២៤ ត្រូវបានដំណើរការយ៉ាងរលូន និងចាប់ដំណើរការវេលាម៉ោង ៧.០០ ព្រឹក

     (កំពង់ធំ)៖ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ត្រូវបានដំណើរការយ៉ាងរលូនចាប់ពីម៉ោង ៧:០០នាទី រហូតដល់០៣:០០រសៀល ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៤ ស្ថិតនៅសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងកិច្ចដំណើរការបោះឆ្នោតគណៈកម្មការការិយាល័យរៀបចំការបោះឆ្នោតបានរៀបចំការងាររបស់ខ្លួនទៅតាមនីតិវិធីរបស់ខ្លួន ក្នុងនោះដល់ពេលម៉ោងបោះឆ្នោត ឃើញអង្គបោះឆ្នោតបានឈរតម្រង់ជួរចាប់លេខរៀងទៅតាមគណៈកម្មការការិយាល័យរៀបចំការបោះឆ្នោត។

      សមាជិក សមាជិការ អង្គបោះឆ្នោតបានឈរតម្រង់ជួរតាមលេខរៀងដែលគណៈកម្មការរៀបចំការបោះឆ្នោតបានកំណត់ជាបន្តបន្ទាប់ក្នុងនោះការអនុញ្ញាតឱ្យចូលគឺចាប់លេខរៀង ដោយឡែកអង្គបោះឆ្នោតជាស្ត្រីមានផ្ទៃពោះ ជាអ្នកជំងឺឬពិការ គឺគណៈកម្មការរៀបចំការបោះឆ្នោតបានអនុញ្ញាតឱ្យចូលមុនដោយមិនបានចាប់លេខរៀងនោះទេ។ ចំពោះសន្តិសុខសណ្ដាប់ធ្នាប់វិញគឺមានលក្ខណៈល្អប្រសើរមិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ។

      តាមការបញ្ជាក់របស់លោក ព្រុំ សៅឌី ប្រធានគណៈកម្មការការិយាល័យរៀបចំការបោះឆ្នោតបានបង្ហាញថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង ក្នុងបញ្ជីបោះឆ្នោតទូទាំងខេត្តមានចំនួន៥៨៥នាក់។ សម្រាប់ក្រុងស្ទឹងសែនមាន១ការិយាល័យលេខកូង០០០៣ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត
ចំនួន៤៨នាក់ស្រី១០នាក់ ដែលក្នុងការិយាល័យបោះឆ្នោតនេះ មានហិបឆ្នោតចំនួន២ គឺហិបបោះឆ្នោតមួយ សម្រាប់បោះឆ្នោតក្រុមប្រឹក្សាក្រុង និងហិបឆ្នោតមួយទៀតសម្រាប់បោះឆ្នោតក្រុមប្រឹក្សាខេត្ត។ មានគណបក្សនយោបាយចំនួន៥ បានចុះបញ្ជីក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ឆ្នាំ២០២៤នេះ រួមមាន÷ ១.គណបក្សប្រជាជនកម្ពុជា ២.គណបក្សឆន្ទៈខ្មែរ ៣.គណបក្សហ្វុនស៊ិនប៉ិច ៤.គណបក្សកម្លាំងជាតិ និងគណបក្សរួបរួមជាតិ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here