ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ

0
29

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ

    (កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ឯកឧត្តម អេង ទូច សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានក្រុងស្ទឹងសែន  ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា អញ្ជើញចូលរួមក្នុងកម្មវិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

      ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រតនៈ បានលើកឡើងថា រយៈពេល៥ឆ្នាំកន្លង មកនេះ សភាពការ តំបន់ និងសកលលោក មានការវិវឌ្ឍប្រែប្រួលយ៉ាងស្មុគស្មាញ បណ្តាលមក ពីការប្រកួតប្រជែងដណ្តើមភូមិសាស្ត្រនយោបាយ ការផ្ទុះឡើងនូវជំងឺឆ្លងកូវីដ-១៩ និងក្រុមប្រឆាំងជ្រុលនិយម មជ្ឈដ្ឋានអគតិ នូវតែបន្តគ្រប់វិធី ប៉ុនប៉ងបង្កភាពចលាចលវឹកវរក្នុងសង្គម ដើម្បីឈានទៅដល់ការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ប្រឈមនឹងបញ្ហាខាងលើ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយ និងផែនការសកម្មភាពនានា ដើម្បីដោះស្រាយវិបត្តិ និងបញ្ហាប្រឈមទាំងនេះ រហូតដល់ទទួលបានជោគជ័យដ៏ត្រចះត្រចង់។

      ឯកឧត្តម ងួន រតនៈ ជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថាការបោះឆ្នោត និងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល។ នៅខេត្តកំពង់ធំ អង្គបោះឆ្នោតមានចំនួន ៥៨៥នាក់ ក្នុងនោះអង្គបោះឆ្នោតដែលជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាយើងមានចំនួន៤០៦នាក់ ក្រៅពីនោះ ជាមន្ត្រីគណបក្សដទៃ។ សម្រាប់ក្រុងស្ទឹងសែនមាន១ការិយាល័យបោះឆ្នោតដែលក្នុងការិយាល័យ បោះឆ្នោតនេះ មានហិបឆ្នោតចំនួន២ គឺហិបឆ្នោតមួយ សម្រាប់បោះឆ្នោតក្រុមប្រឹក្សាខេត្តកំពង់ធំ ដែលមានលេខសម្គាល់ការិយាល័យលេខ០០៦ និងហិបឆ្នោតមួយទៀតសម្រាប់បោះឆ្នោត មានលេខសម្គាល់ការិយាល័យ០០៣ ជាក្រុមប្រឹក្សាក្រុងស្ទឹងសែន។

       ឯកឧត្តមបានបន្ថែមទៀតថា សមរាប់សន្លឹកឆ្នោតក្រុមប្រឹក្សាខេត្តរបស់គណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១ និងសន្លឹកឆ្នោតក្រុមប្រឹក្សាក្រុងស្ទឹងសែនរបស់គណបក្សប្រជាជនកម្ពុជា មានលេខរៀងទី២ មានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញាសម្គាល់នៅលើសន្លឹកឆ្នោត និងសូមគូសសញ្ញាគាំទ្រតែមួយ នៅក្នុងប្រអប់បួនជ្រុងទ្រវែងរបស់គណបក្សប្រជាជនកម្ពុជា។ នៅពេលទៅបោះឆ្នោត សូមអង្គ បោះឆ្នោត ដែលជាក្រុមប្រឹក្សាសង្កាត់ទាំងអស់ យកអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬប័ណ្ណសម្គាល់សមាជិកក្រុមប្រឹក្សាសង្កាត់ទៅជាមួយផង។

        ឯកឧត្តម ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំការបោះឆ្នោតទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងសកល ទាំងអសកល គឺមានសារៈសំខាន់ណាស់សម្រាប់កម្ពុជាយើង គឺដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបង្ហាញពីការរីកចម្រើនលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានផងដែរ។ សន្តិភាពមានយូរអង្វែងទៅបាន លុះត្រាលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានមានភាពរឹងមាំ និងមានភាពធននឹងបរិយាកាសនយោបាយក្នុងតំបន់ និងពិភពលោកផងដែរ។ អរគុណសន្តិភាព ដោយសារសន្តិភាព បានមកដោយសារការខិតខំប្រឹងប្រែងរបស់ប្រមុខថ្នាក់ដឹកនាំគណ បក្សប្រជាជនកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីកម្ពុជា និងទុកជាចំណងដៃសម្រាប់យុវជនជំនាន់ក្រោយ និងគ្រប់ជំនាន់ទៅទៀត។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here