លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានដាក់គោលការណ៍៣ចំណុច ដល់កងកម្លាំងក្នុងកិច្ចប្រជុំពង្រឹងការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម

0
37

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានដាក់គោលការណ៍៣ចំណុច ដល់កងកម្លាំងក្នុងកិច្ចប្រជុំពង្រឹងការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម

   (កំពង់ធំ)÷ រសៀលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត
ដឹកនាំកិច្ចប្រជុំ ពង្រឹងការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

   លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត មានប្រសាសន៍ សំណេះសំណាលជាមួយកងកម្លាំង ដោយថ្លែងថា កិច្ចប្រជុំនេះគឺដើម្បីត្រួតពិនិត្យ លើការអនុវត្តតួនាទី ភារកិច្ច របស់បងប្អូន នារយៈពេលកន្លង ដកបទពិសោធន៍ លើកទិសដៅសម្រាប់អនុវត្តបន្តសម្រេចបានជោគជ័យបន្ថែមទៀត។

     កិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ស្នងការខេត្ត ថ្លែងសង្កត់ធ្ងន់ លើផែនការងារព្រហ្មទណ្ឌ ជាពិសេសការងារគ្រប់គ្រងមុខសញ្ញាក្មេងទំនើង ជាកន្សោមអាទិភាពមួយ ក្នុងចំណោមការងារមួយចំនួនទៀត ដើម្បីបង្ការ ទប់ស្កាត់ អំពើល្មើស ដែលបង្ករឡើងដោយក្មេងទំនើងរួមមាន÷ លួច ឆក់ ប្លន់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិសាធារណៈ ប្រើប្រាស់វិធានការជំនាញ បង្ការ ទប់ស្កាត់ ធានាសេចក្តី សុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ និងសង្គមជាតិស្របតាមគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ។
 
     ឆ្លៀតក្នុងឱកាសនោះលោកស្នងការខេត្ត ម៉ែន លី ក្រើនរំលឹក ដាស់តឿនដល់កងកម្លាំងត្រូវប្រកាន់ខ្ជាប់÷ ១.គោរពអនុវត្តវិន័យ របស់កងកម្លាំងនគរបាលជាតិ  ការគ្រងឯកសណ្ឋាន ឲ្យបានសមរម្យ សាកសមជាមន្ត្រីនគរបាលជាតិ គ្រប់ពេលវេលាបំពេញភារកិច្ច សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកបដោយក្រមសីលធម៌ សម្រាប់កិច្ចសហការល្អ រវាងកងកម្លាំង និងមហាជនគ្រប់ស្រទាប់វណ្ណៈ។ ២.ពង្រឹងការគ្រប់គ្រង ដឹកនាំ ការអនុវត្ត តួនាទី ភារកិច្ច 
សមត្ថភាពជំនាញ វិធានជំនាញ តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លី សិក្សារៀនសូត្រ  ស្រាវជ្រាវស្វែងយល់កំណត់ត្រាចំណេះដឹងថ្មីៗ បន្ថែមទៀត 
ស្របតាមសម័យកាល ទំនើបកម្ម ឌីជីថល ការងារ
ប្រចាំបញ្ជា ការល្បាតចំហ ពួនស្ទាក់ បញ្ចុះកម្លាំង
តាមបណ្តាគោលដៅងាយរងគ្រោះ បំពាក់សម្ភារៈ 
មធ្យោបាយ បម្រើឲ្យកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ 
សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម កិច្ចអន្តរាគមន៍ សង្គ្រោះ 
ដល់ប្រជាពលរដ្ឋ នាគ្រាលំបាកដែលអាចកើតឡើង
ជាចៃដន្យ។ ៣.ជំរុញប្រព័ន្ធលើកទឹកចិត្តចំពោះមន្ត្រី រូបណាដែលមានស្មាដៃ ក្នុងការគោរពអនុវត្ត តួនាទី/ភារកិច្ច បទបញ្ជា របស់ថ្នាក់ដឹកនាំ ត្រូវបានធ្វើការលើកទឹកចិត្ត តាមលក្ខន្តិកៈ របស់កងកម្លាំងនគរបាលជាតិ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here