អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខជីវភាពប្រជាពលរដ្ឋក្រីក្រ និងហានិភ័យ

0
36

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខជីវភាពប្រជាពលរដ្ឋក្រីក្រ និងហានិភ័យ

      (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤  លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងលោកស្រី ចាន់ សុផល ប្រធានអង្គការទស្សនៈពិភពលោកកម្ពុជាប្រចាំស្រុកស្ទោង ព្រមទាំងសហការីបានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យក្នុងពេលដែលជួបគ្រោះធម្មជាតិរាំងស្ងួតកាលពីពេលថ្មីៗកន្លងទៅនេះ នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។

     ក្នុងឱកាសនេះដែរលោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរមូលដ្ឋានជាពិសេសលោកមេភូមិ លោកមេឃុំ ត្រូវយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យជាពិសេសនៅក្នុងពេលដែលមានជួបគ្រោះធម្មជាតិផ្សេងៗដូចជាគ្រោះរាំងស្ងួតឬគ្រោះទឹកជំនន់ជាដើម។

     ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវរួមសហការគ្នាក្នុងការទប់ស្កាត់បទល្មើសនេសាទនិងត្រូវចូលរួមគ្នាថែមទៀតក្នុងការ ថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ មច្ឆជាតិ និងព្រៃលិចទឹកនៅតំបន់បី ដែលជាជម្រកត្រីពង ជាគម្របធម្មជាតិ និងជាប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ។

      ទន្ទឹមនឹងនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំអង្គការទស្សនៈពិភពលោកកម្ពុជាស្រុកស្ទោងដែលតែងតែសហការឧបត្ថម្ភគាំទ្រសព្វបែបយ៉ាង ដល់រដ្ឋបាលស្រុកក្នុងការធ្វើកិច្ចការមនុស្សធម៌ក៏ដូចជាអភិវឌ្ឍន៍ស្រុកស្ទោងស្ទើរតែគ្រប់វិស័យ។

    គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ ដែលទទួលអំណោយនៅពេលនេះមានចំនួន១០០គ្រួសារ  ដែលមួយគ្រួសារៗទទួលបាននូវ÷ អង្ករ១បេ មី០១កេស ទឹកត្រី០១យួរ  ទឹកស៊ីអ៊ីវ០១យួរ  និងទឹកសុទ្ឋ២ប៊ីដុងស្មើនឹង៤០លីត្រ និងជាអំណោយរបស់អង្គការទស្សនពិភពលោកកម្ពុជាប្រប្រចាំស្រុកស្ទោង។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here