រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីបុណ្យវិសាខបូជានៅបរិវេណវត្តឥន្ទ្រីយសំវរៈ(ហៅវត្តកំពង់ធំ)

0
27

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីបុណ្យវិសាខបូជានៅបរិវេណវត្តឥន្ទ្រីយសំវរៈ(ហៅវត្តកំពង់ធំ)

    (កំពង់ធំ)÷ ឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត និងលោកជំទាវ
តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ ព្រះសង្ឃ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស នៅក្នុងឱកាសអញ្ជើញចូលរួមបុណ្យវិសាខបូជា នៅវត្តឥន្ទ្រីយសំវរៈ(ហៅវត្តកំពង់ធំ) ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

        ឯកឧត្តម ញឹក បានខេង បានថ្លែងថាបច្ចុប្បន្ននេះប្រទេសជាតិមានសុខសន្ដិភាពពេញលេញ មានការការអភិវឌ្ឍន៏ និងរីកចម្រើនគ្រប់វិស័យ ដែលនាំឱ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពធូរធារ នៅពេលដែលវិស័យអាណាចក្រមានការរីកចម្រើន វិស័យពុទ្ធចក្រក៏មានការរីកចម្រើនទៅតាមនឹងដែរ គឺតាមរយៈការចូលរួមធ្វើបុណ្យទានរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ក្រុងស្រុកក្នុងមូលដ្ឋាន។

       ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៏បន្តថា នៅតាមបណ្ដាវត្តអារាមនានានៅទូទាំងប្រទេសកម្ពុជា យើងឃើញមានការសាងសង់សំណង់ជាព្រះវិហារ កុដ សាលាឆាន់ព្រោងព្រាត សម្រាប់ទុកជាទីសក្ការៈបូជា និងសម្រាប់ព្រះសង្ឈគង់នៅ។ ប្រសិនបើប្រទេសជាតិមិនមានសុខសន្ដិភាព គ្មានការរីកចម្រើន ប្រជាពលរដ្ឋមិនមានជីវភាពធូធារ ហើយការកសាងនៅតាមវត្តអារាមក៏មិនមានការកើតឡើងនោះទេ ហើយពុទ្ធបរិស័ទ្ធក៏និងមិននាំគ្នាទៅចូលរួមពិធីបុណ្យនៅតាមវត្តអារាមមនោះដែរ។

     ជាមួយគ្នានោះដែរឯកឧត្តម ញឹក បានខេង ក៏បានអំពាវនាវឱ្យបងប្អូនពុទ្ធបរិស័ទទាំងអស់ ដែលមានជំនឿលើព្រះពុទ្ធសាសនា សូមបន្តចូលរួមការធ្វើបុណ្យ ដាក់ទាន ជួយកសាងវត្តអារាម សាលារៀន ជាពិសេសកសាងអំពើល្អឱ្យបានគ្រប់គ្នាៗ ដើម្បីធ្វើយ៉ាងណាឱ្យសង្គមជាតិ ក្លាយជាសង្គមដែលគ្មានអំពើហឹង្សា ជាសង្គមដែលមានតែវប្បធម៌សន្ដោសប្រណីដល់គ្នាទៅវិញទៅមក។

      សូមបញ្ជាក់ថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here