សមត្ថកិច្ចជំនាញ បានចុះបង្ក្រាបការប្រើអំពើហិង្សាដោយចេតនាមានអាវុធ និងឃាត់ខ្លួនជនសង្ស័យ២នាក់ នៅសង្កាត់ដំរីជាន់ខ្លា

0
26

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

សមត្ថកិច្ចជំនាញ បានចុះបង្ក្រាបការប្រើអំពើហិង្សាដោយចេតនាមានអាវុធ និងឃាត់ខ្លួនជនសង្ស័យ២នាក់ នៅសង្កាត់ដំរីជាន់ខ្លា

        (កំពង់ធំ)÷ ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ មានការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ ចុះបង្ក្រាបករណីហិង្សាដោយចេតនា(មានអាវុធ)។

     នៅវេលាម៉ោង១៨.២០នាទី ថ្ងៃទី២១ ខែឧសភា ២០២៤ លោកវីរសេនីយ៍ត្រី សុខ ម៉េងហុង នាយការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកម្លាំងជំនាញ សហការជាមួយលោកវិរសេនីយ៍ត្រី ឈុន ណារី មេបញ្ចាការកងរាជអាវុធហត្ថក្រុងស្ទឹងសែន និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុក ចុះបង្ក្រាបករណីហិង្សាដោយចេតនា(មានអាវុធ) នៅចំណុចភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

      សមត្ថកិច្ចបានចុះបង្ក្រាបករណីហិង្សាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដូចខាងក្រោម÷ ១.ឈ្មោះ ពិន សុខខួច ភេទប្រុស អាយុ២៧ឆ្នាំមុខរបរកម្មករសំណង់។២.ឈ្មោះ ពិន ភារម្យ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ជនសង្ស័យទាំងពីរនាក់នេះ រស់នៅភូមិព្នៅ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។
  
      សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន÷ ១.ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខកំពង់ធំ1P3884 (ជនសង្ស័យជិះធ្វើសកម្មភាព) ២.ទូរស័ព្ទដៃចំនួន០២គ្រឿង ៣.ដុំឥដ្ឋបែកមួយចំនួន និង៤.មួកសុវត្ថិភាពចំនួន០១។ ក្រោយឃាត់ខ្លួននិងប្រម៉ែប្រមូលវត្ថុតាងបាន សមត្ថកិច្ចនគរបាលយុត្តិធម៌បាននាំខ្លួនជនសង្ស័យ និងវត្ថុតាងមកកាន់ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្តកំពង់ធំដើម្បីបន្តនីតិវិធី។

     គួរបញ្ជាក់ថា នៅវេលាម៉ោង១៨.២០នាទី ថ្ងៃទី២១ ខែឧសភា ២០២៤ មានករណីហិង្សាដោយចេតនា (មានអាវុធ) មួយកើតឡើងនៅចំណុចភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បង្កដោយជនសង្ស័យមានគ្នា០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1P3884 បានយកដុំឥដ្ឋ និងមួកសុវត្ថិភាព ធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ ឆេង ធាវី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិកាលមេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូគេចខ្លួនទៅកាន់លំនៅដ្ឋាននៅភូមិព្នៅ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ  ។ បន្ទាប់ក្រុមគ្រួសារបាននាំយកជនសង្ស័យមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងមកកាន់មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងស្ទឹងសែន ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនបាននៅពេលនេះ។

                              

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here