លោកជំទាវលំ គន្ធារី អញ្ជើញបើកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅមណ្ឌលសាលាបឋមសិក្សាអនុវត្តហ៊ុនសែនអាចារ្យលាក់ សម្រាប់ឆ្នាំសិក្សា២០២១-២០២២

0
251

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ) ៖ ក្រសួងអប់រំយុវជននិងកីឡា និងក្រសួងសុខាភិបាលមានវិធានការទប់ស្កាត់ការចម្លងកូវីដ-១៩ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានរៀបចំមណ្ឌលប្រឡងចំនួន១០មណ្ឌល ស្មើរ១៩៥បន្ទប់ មានបេក្ខជននិងបេក្ខនារីសរុបជាង៤,៨០០នាក់ ចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០២១-២០២២ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ លំ គន្ឋារី អភិបាលរងខេត្តកំពង់ធំមានប្រសាសន៍ថា ប្រធានមន្ទីរ អប់រំយុវជន និងកីឡា រួមជាមួយអាជ្ញាធរខេត្ត បានរៀបចំឲ្យមានដំណើរការ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ។

លោកជំទាវបានបន្តទៀតថា បេក្ខជនក្នុងមួយបន្ទប់ប្រឡងយ៉ាងច្រើនបំផុតចំនួន២៥នាក់ ដោយរក្សាគំលាតពីម្នាក់ទៅម្នាក់ទៀតយ៉ាងហោចណាស់ ១,៥ ម៉ែត្រ និងបានត្រៀមឧបករណ៍អនាម័យ មានអាល់កុល ម៉ាស់ ឬជែលគ្រប់បន្ទប់ ហើយមណ្ឌលប្រឡងទាំងអស់ក៏បានត្រៀមក្រុមគ្រួពេទ្យសម្រាប់ជួយសង្គ្រោះដល់បេក្ខជនដែលមានអាការៈសង្ស័យមានរោគសញ្ញាវិជ្ជមានកូវីដ-១៩ ផងដែរ និងបញ្ហាសុខភាពផ្សេងៗ។

ជាចុងក្រោយលោកជំទាវក៏បានអំពាវនាវ និងសំណូមពរដល់បេក្ខជនទាំងអស់ ត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងអនុវត្តឲ្យបានល្អក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)នេះ។ ពិសេសសូមជូនពរក្មួយនិងបេក្ខជនទាំងអស់សូមឲ្យយកចិត្តទុកដាក់ និងព្យាយាមខិតខំបំពេញការងារក្នុងការប្រឡងនេះឲ្យមានប្រសិទ្ធខ្ពស់ទទួលបានលទ្ធផលល្អមួយរយភាគរយ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here