សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត០៥ ធ្នូ ២០២១ ក្រោមប្រធានបទ(ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើងទាំងអស់គ្នា បន្តធ្វើសកម្មភាពដោយមិនឈប់ឈរឡើយ)

0
227

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)÷លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការីបានអញ្ជើញជាអធិបតីភាពទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត០៥ ធ្នូ ២០២១ ក្រោមប្រធានបទ(ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើងទាំងអស់គ្នា បន្តធ្វើសកម្មភាពដោយមិនឈប់ឈរឡើយ)នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ នៅស្រុកសន្ទុក ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកម្មវិធីនេះផងដែរ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ថា ប្រធានបទនេះ មានគោលបំណងអំពាវនាវចំពោះយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចំពោះសាធារណជន និងបង-ប្អូន រួមជាតិ សូមបន្ត ចូលរួម ឱ្យបានកាន់តែសកម្មថែមទៀត នៅក្នុងការទទួលខុសត្រូវទប់ស្កាត់ជំងឺកូវីដ-១៩ ជំងឺឆ្លងរាតត្បាត សកលនានា និងបណ្ដុំខ្លួនក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលនេះជាប្រការចាំបាច់បំផុតក្នុងការចូលរួមស្តារ និងអភិវឌ្ឍប្រទេស ក្នុងការបើកប្រទេសជាតិ ឡើងវិញគ្រប់វិស័យ។ ជាមួយគ្នានេះដែរ ប្រធានបទនេះបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត របស់កាកបាទក្រហមកម្ពុជា ក្នុងការរឹតបន្តឹងកម្លាំងសាមគ្គីភាព ពង្រឹង និងពង្រីកយុវជន និង អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ធ្វើសកម្មភាពមិនឈប់ឈរឡើយ នៅក្នុងប្រតិបត្តិការ មនុស្សធម៌ជួយអ្នកងាយរងគ្រោះបំផុត និងអ្នករងគ្រោះ តាមទិសស្លោក “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និងបន្តខិតខំសម្រេចឱ្យបានល្អប្រសើរឡើង។

លោកជំទាវក៏បានបន្តទៀតថា ក្នុងទិវាអន្តរជាតិនៃអ្នកស្ម័ក្រចិត្ត ០៥ ធ្នូ ២០២១ ដ៏ប្រសើរថ្ងៃនេះ សូមកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្មួយៗជាយុវជនកាកបាទក្រហមកម្ពុជា បង-ប្អូនជាអ្នកស្ម័គ្រចិត្តទាំងអស់ ដែលក្នុងគ្រប់កាលៈទេសៈ ជាពិសេសក្នុងនៃការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានខិតខំប្រឹងប្រែង តស៊ូយ៉ាងស្វិតស្វាញ ពុះពាររបសគ្គ និងជំនះ បញ្ហាប្រឈមនានា។ ព្រមទាំងធ្វើការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព និងមធ្យោបាយ មិនខ្លាចនឿយ ពាំនាំនូវសារគន្លឹះ ទប់ស្កាត់ជំងឺកូវីដ-១៩ បានទៅដល់ប្រជាពលរដ្ឋស្គាល់ជិត លាននាក់ តាមខ្នងផ្ទះ និងកន្លែងនានា ធ្វើការអប់រំផ្សព្វផ្សាយតាមរយៈសកម្មភាពមិត្តអប់រំមិត្ត តាម ឧឃោសនសព្ទ តាមរថយន្តចល័តក្នុងសហគមន៍ តាមបណ្ដាញសង្គម តាមប្រព័ន្ធព័ត៌មាន។ល។

ជាចុងក្រោយលោកជំទាវក៏បានផ្ដាំផ្ញើដល់អ្នកស្ម័គ្រចិត្តទាំងអស់ត្រូវតែ លើកកម្ពស់ស្មារតីស្ម័គ្រចិត្ត សូមគោរពថ្លែងអំណរគុណចំពោះសប្បុរសជន គ្រប់មជ្ឈដ្ឋាន ដែលតែងតែផ្ដល់ការជួយឧបត្ថម្ភ គាំទ្រដោយសទ្ធាជ្រះថ្លា ដោយការស្ម័គ្រចិត្ត ដល់ប្រតិបត្តិការរបស់កាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែងដើម្បីបុព្វហេតុមនុស្សធម៌ និង សូមអំពាវនាវ ចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា សូមបន្តពង្រឹងកម្លាំងសាមគ្គីភាព ជាមួយកាកបាទក្រហមកម្ពុជា ជារៀង ដរាបតទៅ។ដោយលោកហុី ឈុនលី

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here