ដីព្រៃ ដែលគ្រប់គ្រងដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ ត្រូវបានបុគ្គលមានលុយ ដាក់ត្រាក់ទ័រឈូសឆាយនិងកាប់រំលំដើមឈើធំៗយកដីធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

ដីព្រៃ ដែលគ្រប់គ្រងដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ ត្រូវបានបុគ្គលមានលុយ ដាក់ត្រាក់ទ័រឈូសឆាយនិងកាប់រំលំដើមឈើធំៗយកដីធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន

11.03.2025

ព្រះវិហារ,ស្រុករវៀង÷ ដីព្រៃរាប់សិបហិចតា ដែលគ្រប់គ្រងដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារ ត្រូវបានបុគ្គលមានលុយម្នាក់ ដាក់ត្រាក់ទ័រឈូសឆាយនិងកាប់ដើមឈើធំៗយកដីធ្វើកម្មសិទ្ធិ ស្ថិតនៅភូមិស្លែងទោល ភូមិរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។

តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅទីនោះបានប្រាប់ឲ្យដឹងថា ដីដែលឈូសឆាយនៅចំណុចហ្នឹង គឺដីដែលមានម្ចាស់ឈ្មោះ(ឆេងហ័ន) រស់នៅខេត្តកំពង់ធំ។

ចំណែកលោក(ឆេងហ័ន)អ្នកសារព័ត៌មានយើងបានខលសម្ភាសន៍លោកបានប្រាប់ថា ដីនៅចំណុចហ្នឹងគឺលោកបានទិញពីប្រជាពលរដ្ឋនិងមេភូមិ ដោយដីនៅហ្នឹងគឺដឹងឮត្រឹមតែ ភូមិ ឃុំ ស្រុក តែប៉ុណ្ណោះ។ ហើយលោកបានបន្តទៀតថា មុននឹងលោកទិញដីនៅចំណុចហ្នឹង គឺលោកបានចំណាយលើសូរិយោដីក្រសួង អស់ទឹកប្រាក់ចំនួន 3.000 ដុល្លារ ដើម្បីចុះមកចុចមើលលើដីហ្នឹងអត់មានប៉ះពាល់លើតំបន់ណាទើបលោកហ៊ានទិញ។

(សូមស្ដាប់ការសម្ភាសន៍របស់ម្ចាស់ដី…..)

ដោយឡែកលោកលីន ចាន់ហៀង មេឃុំរៀបរយ បានប្រាប់ឲ្យដឹងថា ដីនៅចំណុចហ្នឹងគឺគ្មានអាជ្ញាធរចេញប្លង់ឱ្យទេ។

ចំពោះលោកហោ ប៊ុនហួរ អភិបាលស្រុករវៀង អ្នកសារព័ត៌មានយើងបានខលប្រាប់រឿងដីនៅចំណុចហ្នឹង លោកឆ្លើយថា នឹងចាត់ក្រុមការងារចុះទៅពិនិត្យមើល ។

ប្រជាពលរដ្ឋ និងមហាជន សំណូមពរដល់ឯកឧត្តមគីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ មេត្តាដាក់មន្ត្រីជំនាញចុះពិនិត្យមើល ដីនៅចំណុចហ្នឹង ផងទាន។

អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺពីស្ថាប័នដែលពាក់ព័ន្ធរាល់ម៉ោងធ្វើការ សូមអរគុណ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun