អភិបាលខេត្តកំពង់ធំ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យផ្លូវផ្លូវចាស់ដែលបានកំពុងអ៊ុតកៅស៊ូ AC ចាប់ពីចំណុចរង្វង់មូលអ្នកតាក្រហម ក រហូតដល់គល់ស្ពានត្បូងចាម ក្នុងក្រុងស្ទឹងសែន

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យផ្លូវផ្លូវចាស់ដែលបានកំពុងអ៊ុតកៅស៊ូ AC ចាប់ពីចំណុចរង្វង់មូលអ្នកតាក្រហម ក រហូតដល់គល់ស្ពានត្បូងចាម ក្នុងក្រុងស្ទឹងសែន មានប្រវែង ២.៣០០ម៉ែត្រ ទទឹង ៩ម៉ែត្រ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា ផ្លូវនេះ យើងបានអ៊ុតកៅស៊ូ AC បន្ថែម លើផ្លូវចាស់ដែលបានអ៊ុតកៅស៊ូ AC ម្តងរួចមកហើយ ដើម្បីធានាឱ្យបាននៅភាពធន់ និងប្រើប្រាស់បានយូរអង្វែង ហើយក៏ជាផ្លូវដែលមមារញឹកក្នុងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាជួយលើកកម្ពស់សោភ័ណ្ឌភាពក្នុងក្រុងស្ទឹងសែនយើងផងដែរ។ លើសពីនេះទៀត ឯកឧត្តម អភិបាលខេត្តក៏បានធ្វើការជំរុញដល់ក្រុមការងារបច្ចេកទេស ពិសេសក្រុមហ៊ុនម៉ៅកាស្ថាបនាផ្លូវនេះ ត្រូវពន្លឿនធ្វើយ៉ាងណាឱ្យបានរួចរាល់មុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun