ឧត្តមសេនីយ៍​ទោ សោម​ ស៊ុន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ បង្ហាញ​ពី​បទពិសោធន៍​ក្នុង​ការ​គ្រប់គ្រង​ និង​បម្រើ​អតីត​យុទ្ធ​ជន​នៅ​ខេត្ត​កំពង់​ធំ​

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​ ដោយ​បាន​ការ​ចាត់​តាំង​ពី​ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ នាយ​ឧត្ដមសេនីយ៍​ គន់​ គីម​ អនុ​ប្រធាន​ និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ​ឧត្ដមសេនីយ៍ ​សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ ប្រធានគណៈកម្មការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ បាន​ឡើង​ធ្វើ​បទអន្តរាគមន៍​ស្តី​ពី​ការ​គ្រប់គ្រង​ និង​បម្រើ​អតីត​យុទ្ធ​ជន​នៅ​ខេត្ត​កំពង់​ធំ​ នៅ​ក្នុង​កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ការ​ងារ​ឆ្នាំ​២០២៤​ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៥​ នៅ​ទី​ស្នាក់ការ​សមាគម​អតីត​យុទ្ធ​កម្ពុជា​ ស្រុកកៀនស្វាយស្វាយ​ ខេត្ត​កណ្ដាល​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​នាយ​ឧត្ដមសេនីយ៍​គន់​ គីម​ ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​បញ្ជាក់​អំពី​ការ​គ្រប់គ្រង​អតីត​យុទ្ធ​ជន​ ដោយ​បាន​បង្ហាញ​ពី​រចនាសម្ព័ន្ធ​ច្បាស់​លាស់​ក្នុង​ការ​គ្រប់គ្រង​ពី​ថ្នាក់​ខេត្ត​រហូត​ដល់​មូលដ្ឋាន​ បាន​ច្បាស់លាស់​ត្រឹមត្រូវ​ និង​បាន​ធ្វើ​សកម្មភាព​បម្រើ​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​ ដែលលំបាក​ខ្វះខាត​មាន​ដី​ តែ​គ្មាន​ផ្ទះ​ និង​មាន​ផ្ទះ​រស់​នៅ​មិន​សម​រម្យ​ដោយ​បាន​សាងសង់​ផ្ទះ​ស្នាក់នៅ​ ជូន​បងប្អូន​អតីត​យុទ្ធ​ជន​នៅ​តាម​បណ្ដា​មូលដ្ឋាន​នានា​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ពី​ឆ្នាំ​២០១៦​ ដល់​ឆ្នាំ​២០២២​ បាន​ចំនួន​ ២៤៦​ខ្នង​ផ្ទះ​ ដែល​ជា​អំណោយ​ដ៏​ថ្លៃ​របស់​សម្តេច​តេជោ​ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ។ ព្រម​ជាមួយ​នេះ​បាន​ ជួយ​ឧបត្ថម្ភ​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​ និង​ថវិកា​មួយ​ចំនួន​ផងដែរ​ ជូន​ដល់​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​ នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ ។

ឧត្ដមសេនីយ៍​ សោម​ ស៊ុន​ ក៍បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​អំពី​ការ​គ្រប់គ្រង​ដី​សម្បទាន​សង្គម​កិច្ច​ នឹង​ការ​សាងសង់​ផ្ទះ​ ជូន​ដល់​បងប្អូន​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​ដែល​គ្មាន​ដី​ គ្មាន​ផ្ទះ​ បាន​ចំនួន​ ២០៦​ខ្នង​ផ្ទះ​រួច​ហើយ​ និង​បាន​ប្រគល់​ដីសម្បទាន​សង្គម​កិច្ច​ ក្នុង​មួយ​គ្រួសារ​ ១​ហិកតា​ ទៅ ១ហិកតា​កន្លះ​ នៅ​ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ ដែល​ជា​អំណោយ​ដ៏​ថ្លៃ​របស់​សម្តេច​មហា​បវរ​ធិបតី ​ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ។ នៅ​ក្នុង​ឱកាស​នេះ​ផង​ដែរ​ ឯកឧត្ដម​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ ខេត្តកំពង់​ធំ​ ក៏​បាន​បញ្ជាក់​ជូន​ផងដែរ​ អំពី​ការ​បេីកប្រាក់បេឡា​មរណៈ​សង្គ្រោះ​ និង​ការ​បេីកប្រាក់​ធានា​រ៉ាប់រង​សង្គម​ជូន​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​បាន​ត្រឹមត្រូវ​ និង​ទាន់​ពេល​វេលា​ ។

ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​នាយ​ឧត្ដមសេនីយ៍​ គន់​ គីម​ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ឧត្តមសេនីយ៍​ទោ​ សោម​ ស៊ុន​ រួម​ជាមួយ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​គ្រប់​ថ្នាក់​នៅ​ខេត្ត​កំពង់​ធំ​ ដែល​បាន​លះបង់​កម្លាំង​កាយ​ចិត្ត​ និង​មធ្យោបាយ​ សម្ភារៈ​ ថវិកា​ ក្នុង​ការ​បម្រើ​អតីត​យុទ្ធ​ជន​ នៅ​ខេត្ត​កំពង់​ធំ​ បាន​ល្អប្រសើរ​ ។ ជាមួយ​នេះ​ដែរ​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​នាយ​ឧត្ដមសេនីយ៍​ បាន​ប្រគល់​ភារកិច្ច​មួយ​ចំនួន​បន្ថែម​ទៀត​ ក្នុង​ការបម្រេីបងប្អូន​អតីត​យុទ្ធ​ជន​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ និង​បន្ត​រៀប​ចំ​ដី​សម្បទាន​សង្គម​កិច្ច​ ដេីម្បី​បន្ត​សាងសង់​ផ្ទះ​ជូន​ជូន​អតីត​យុទ្ធ​ជន​យេីង​ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​ គ្មាន​ដីគ្មានផ្ទះ​ ដេីម្បី​រៀបចំ​ភូមិ​អតីត​យុទ្ធ​ជន​របស់​យេីង​ នៅ​ស្រុក​សន្ទុក​ដោយ​មាន​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​ ដែលជាការគិត​គូរ​ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​ ក្នុង​ការ​បម្រើ​អតីត​យុទ្ធ​ជន​យេីង ​ដែល​ធ្លាប់​មាន​គុណ​បំណាច់​ចំពោះ​ជាតិ​ និង​មាតុ​ភូមិ​ ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun