លោកអនុសេនីយ៍ឯក ឡុង វឿន និងមន្ត្រីជំនាញ បានចុះបង្រ្កាបបទល្មើសនេសាទឆក់ត្រី (ឆក់ត្រជាក់) នៅចំណុចព្រែកឆ្កោក ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ ដោយអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់ស្វាយ ចំនួន០៣នាក់ កាណូត០១គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក ឡុង វឿន មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក ប្រចាំការនៅស្នាក់ការសន្តិសុខB-06 បានចុះបង្រ្កាបបទល្មើសនេសាទឆក់ត្រី (ឆក់ត្រជាក់) នៅចំនុចព្រែកឆ្កោក ស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកអនុសេនីយ៍ឯក ឡុង វឿន និងកម្លាំងជំនាញចម្រុះបានចុះដល់គោលដៅជាក់ស្ដែងលទ្ធផល ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់÷ ១-ឈ្មោះ ឌឹម រស្មី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិនាងសាវ ឃុំផាត់សណ្តយ ស្រុកកំពង់ស្វាយ ។ ២-ឈ្មោះ អ៊ុំ រម្យ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកំពង់ចម្លង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។ ចាប់យកវត្ថុតាងរួមមាន កាណូត០១គ្រឿង (បាឡាស្មាច់+ម៉ាសុីនសាំង១៨សេស) ដុំភ្លើងឆក់ត្រីចំនួន០១គ្រឿង អាគុយ៧០អំពែចំនួន០១ធុង ខ្សែកាបចំនួន០២ដុំ កន្រ្តងដងត្រីចំនួន០១កន្ត្រង កាំបិតផ្គាក់ចំនួន០១ដើម សាងផ្លែប្រាំចំនួន០១ដើម ក្បាលពិលបំភ្លឺចំនួន០១ ត្រីចម្រុះចំនួន១៥គីឡូក្រាម (ជនសង្ស័យនិងវត្ថុតាង បានប្រគល់ទៅឱ្យជំនាញផ្នែករដ្ឋបាលជលផលផាត់សណ្តាយ យកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី)។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun