(កំពង់ធំ)៖ អភិបាលក្រុងស្ទឹងសែន អញ្ជេីញចូលរួមក្នុងពិធីបេីកការប្រកួតកីឡាថ្នាក់បឋមសិក្សា-មធ្យមសិក្សា ជ្រេីសរេីសជេីងឯក ថ្នាក់ក្រុង ឆ្នាំ២០២៥។ ពិធីនេះធ្វេីឡេីងក្រោមអធិបតីភាពលោក ពេញ កែម អភិបាលក្រុងស្ទឹងសែន អមដំណេីរដោយ អភិបាលរង និងមានការចូលរួមពីសំណាក់ លោក-លោកស្រី មេឃុំ-ចៅសង្កាត់ នៅក្នុងក្រុងស្ទឹងសែន លោកគ្រូ-អ្នកគ្រូជាគ្រូបង្គោលមកពីសាលានានាក្នុងក្រុងស្ទឹងសែនផងដែរ ពិធីធ្វេីឡេីងននាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ក្នុងបរិវេណវិទ្យាល័យកំពង់ធំ។
លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន មានប្រសាសន៍ថា ការប្រកួតកីឡានេះគឺធ្វើឱ្យយុវជន សិស្សានុសិស្ស និងមហាជនយើងបង្កើនសាមគ្គីភាព នឹងមានទំនាក់ទំនងល្អរវាងសង្កាត់និងសង្កាត់ ឃុំនិងឃុំ ដើម្បីពង្រឹងការយកចិត្តទុកដាក់លើវិស័យអប់រំកាយនិងកីឡា ក៏ជាការចូលរួមលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន នៅក្នុងសាលារៀន សហគមន៏ និងនៅទីសាធារណៈជាដើម។ អ្វីជាសំខាន់ជាងនេះទៅទៀតនោះ ការប្រកួតនៅថ្ងៃនេះក៏ជាការចូលរួមលេីកស្ទួយ វិស័យកីឡាអោយកាន់តែប្រសេីរឡេីងផងដែរ។
លោកបន្តថា ក្រុមកីឡាករទាំងអ្នកទទួលជ័យលាភីនិងមិនទទួលបានជ័យលាភីត្រូវបង្កើនការហ្វឹកហាត់បន្តទៀត ហើយការប្រកួតពេលនេះក៏ជាការដកស្រង់បទពិសោធន៍បច្ចេកទេសពីគ្នាទៅវិញទៅមក និងកុំមោទនភាពចំពោះជ័យជន្នះរបស់ខ្លួន គឺត្រូវបង្កើនការហ្វឹកហាត់បន្តទៀត ដើមី្បរក្សាឱ្យបាននូវភាពជោគជ័យរបស់នៅពេលក្រោយៗទៀត។
គួរបញ្ជាក់ផងដែរថា កីឡាករដែលចូលរួមក្នុងការប្រកួតនេះមានចំនួន៣៦៣នាក់ ស្រី១១៣នាក់ សស្មេ១០០ក្រុម នៃនៃកីឡ៥វិញ្ញាសារមាន(បាល់ទាត់ បាល់ទះ បាល់បោះ ប៊ូលប៉េតង់ និងអត្តពលកម្មផងដែរ។