អភិបាលខេត្តកំពង់ធំ ចុះមកពិនិត្យស្ថានភាពបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ដែលអាចប្រឈមនឹងការខ្វះខាតទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ  ប្រមាណជាង ១ពាន់ហិចតា នៅស្រុកកំពង់ស្វាយ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

អភិបាលខេត្តកំពង់ធំ ចុះមកពិនិត្យស្ថានភាពបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ដែលអាចប្រឈមនឹងការខ្វះខាតទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ  ប្រមាណជាង ១ពាន់ហិចតា នៅស្រុកកំពង់ស្វាយ

(កំពង់ធំ): នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ចុះមកពិនិត្យស្ថានភាពបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ដែលបានអាស្រ័យផលក្នុងដីតំបន់២ ប្រមាណជាង ១ពាន់ហិចតា ស្ថិតនៅក្នុងឃុំសាន់គ ស្រុកកំពង់ស្វាយ ដែលអាចប្រឈមនឹងការខ្វះខាតទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ ធ្វើឲ្យស្រូវក្រៀមស្វិត និខូចខាតផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍លើកឡើងថា ដោយយើងសង្កេតឃើញជាក់ស្តែង ស្រូវរដូវប្រាំងនៅពេលនេះ មិនទាន់មានហានិភ័យនៃការខ្វះខាតទឹកស្រោចស្របនោះទេ ប៉ុន្តែនៅពេលខាងមុខ និងមានការខ្វះខាតទឹកនៅតំបន់មួយចំនួន ។

នៅចំពោះមុខបងប្អូនប្រជាកសិករ ឯកឧត្តម នួន ផារ័ត្ន បានមានចំណាត់ការភ្លាមៗ ដែលបានបញ្ជាឲ្យមន្ទីរធនធានទឹក នាំយកម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង មកដាក់ប្រចាំការនៅក្នុងតំបន់នេះ ដើម្បីត្រៀមបូមទឹកស្រោចស្រពដំណាំស្រូវប្រាំងជួយសង្គ្រោះស្រូវឲ្យបានទាន់ពេលវេលា ។

លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបញ្ឈប់ការកាប់ទន្ទ្រានដីតំបន់៣ ដែលជាតំបន់ហាមឃាត់ ដើម្បីយកមកអាស្រ័យផលនោះទេ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun